CamNews

ព័ត៌មានអន្តរជាតិ 

ពិតជាអស្ចារ្យ! ដើមឈើដំបូងរបស់អឺរ៉ុប អាចបង្កើតអគ្គិសនី

ទីក្រុង Nevers៖ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយបរទេស បានចុះផ្សាយនូវបច្ចេកវិទ្យាទំនើបមិនធ្លាប់មាន ដោយអ្នកវិទ្យាសាស្រ្ដអាចបង្កើតអគ្គិសនីតាមរយៈដើមឈើសូឡា(Solar)។ ដើមឈើសូឡា ដែលមានស្លឹករាងការ៉េធំ ដែលបំប្លែងពន្លឺព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីនេះ ត្រូវបានដាក់បង្ហាញ នៅក្នុងទីក្រុងភាគកណ្តាលនៃប្រទេសបារាំង នាពេលបច្ចុប្បន្នជាទីក្រុង Nevers ដែលអនុញ្ញាតឱ្យអ្នកឆ្លងកាត់ អាចសាកទូរស័ព្ទរបស់ខ្លួន ឆែកអ៊ីនធឺណិត  ឬជ្រកក្រោមម្លប់ដើមឈើនោះ។



ទីក្រុង ដែលមានប្រជាជនរស់នៅ ៣៧,០០០ នាក់នៅដងលើទន្លេ Loire គឺជាទីក្រុងដំបូងគេ នៅអឺរ៉ុប ដែលបានដកពិសោធន៍ ជាមួយបច្ចេកវិទ្យា ដែលបានបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែល Sol-logic ។ តាមរយៈការបំផុសគំនិត ដោយដើមឈើនាងនួន រកឃើញនៅក្នុងវាលខ្សាច់អ៊ីស្រាអែល និងវាលស្មៅនៅអាហ្រ្វិក  ដើមឈើសូឡាទំនើបនេះ ក៏ផ្គត់ផ្គង់ទឹក និងភ្លើងបំភ្លឺតាមដងផ្លូវផងដែរ។



នេះជាគំរូលើកដំបូង ដែលត្រូវបានដាក់បង្ហាញ នៅប្រទេសអ៊ីស្រាអែល នៅឆ្នាំ ២០១៤ ។ មួយឆ្នាំក្រោយមក ម៉ូដែលដែលដាក់ប្រតិបត្តិការជាលើកដំបូង ត្រូវបានដាក់បង្ហាញ នៅសន្និសីទអាកាសធាតុ COP 21 នៅទីក្រុងប៉ារីស។ ចាប់តាំងពីពេលនោះមក ដើមឈើថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានដាំ នៅក្នុងទីក្រុងចំនួនប្រហែល ១០ នៅប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ gadgetsnow


Tags: International news