CamNews

ព័ត៌មានជាតិ 

កាសែត​ The Cambodia Daily នឹង​ត្រូវ​បិទ​ទ្វារ​ ក្រោយ​ដំណើរ​ការ​អស់​រយៈពេល ២៤ ឆ្នាំ

ក្រោយ​ដំណើរ​ការ​អស់​រយៈពេល ២៤ ឆ្នាំ និង​ ១៥ ថ្ងៃ កាសែត​  The Cambodia Daily ត្រូវ​បាន​បិទ​ទ្វារ ព្រោះ​តែ​រដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឲ្យ​ធ្វើ​ការ​បង់​ពន្ធ រហូត​ដល់ ៦.៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

កាល​ពី​ខែ​សីហា លោក​​ ហ៊ុន សែន បាន​ហៅ កាសែត​  The Cambodia Daily ថា​ជា «ចោរ»  ហើយ​បើ​កាសែត​  The Cambodia Daily មិន​បង់​ពន្ធជូន​រដ្ឋ​ក្នុង​កំឡុង​ពេល​ ៣០ ថ្ងៃ​នោះ​ទេ នោះ​កាសែត​នឹង​ត្រូវ​បិទ។

កាសែត​  The Cambodia Daily គឺ​ជា​កាសែត​ឯករាជ្យ​មួយ ដែល​រាយការណ៍​ដំណឹងដោយ​គ្មាន​ភាព​ភ័យ​ខ្លាច ឬ​លំអៀង។ ហើយ​ស្ថាប័ន​មួយ​នេះ នឹងចេញ​ការ​បោះពុម្ព​​ចុង​ក្រោយ​បំផុត​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​កញ្ញា​​ នេះ។

កាសែត​  The Cambodia Daily គ្រប់​គ្រង​ដោយ Deborah Krisher-Steele ចាប់​ពី​ខែ​មេសា ឆ្នាំ​ ២០១៧ ពី​លោក Bernard Krisher៕




ប្រែសម្រួល៖ High

ប្រភព៖ Cambodia Daily and BBC


Tags: Local news Social news