ព័ត៌មានកីឡា៖ វិទ្យុអេស្ប៉ាញ COPE បានចុះផ្សាយលាតត្រដាងពី អាថ៌កំបាំងក្រោយខ្នងទំនាក់ទំនងរវាងក្លឹប Real Madrid និងខ្សែប្រយុទ្ធក្លឹប Barcelona គឺកីឡាករ Messi ដែលធ្លាប់មានប្រវត្ដិចរចាទីផ្សារអស់រយៈពេល ៣ដងទៅហើយ ប៉ុន្ដែមិនបានសម្រេច។
ក្លឹបស្ដេចស Real Madrid ដែលត្រូវបានគេល្បីថាជាកំពូលក្លឹប មហាសេដ្ឋីចូលចិត្ដចាយលុយលើទីផ្សារទិញយកកីឡាករខ្លាំងៗលើពិភពលោក បានត្រូវប៉ុស្ដិ៍ប្រចាំប្រទេសអេស្ប៉ាញ COPE លាតត្រដាងថា ក្លឹបបានលួចមានទំនាក់ទំនងជាមួយកីឡាករ Messi ដល់ទៅ ៣ដងទៅហើយកាលពីឆ្នាំ ១០១០/១១ និង ១៣ ខណៈដែលក្នុងគោលដៅតែមួយគត់គឺ ភ័យខ្លាច Ronaldo ចាកចេញ ក្នុងកំលុតពេលដែល ទីផ្សារកីឡាករកំពុងតែមានការចាប់អារម្មណ៍។
Real Madrid បានរៀបចំកិច្ចប្រជុំផ្ទាល់ខ្លួន ដើម្បីជួបផ្ទាល់ជជែកគ្នា និងផ្ដល់ឱកាសផ្ទេរចូល ប៉ុន្ដែគួរឲ្យស្ដាយកីឡាករបានបដិសេធទាំងបីដង ដោយនៅតែទទួចថា កីឡាករមិនចង់ចេញពីក្លឹប Barcelona នោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ realmadridnews