ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ដែលបានចេញផ្សាយ
កាលពីពេលថ្មីៗនេះ បានបញ្ជាក់អោយដឹងថា គ្រូប្រុសបង្រៀនហែលទឹកម្នាក់ ត្រូវបានកាត់ទោស
អោយជាប់ទ្រុង ១៨ ខែបន្ទាប់ពីគាត់បានច្រឡំផ្ញើ "សិច" ទៅ All Contacts ដែលនៅក្នុងនោះរួមមាន
ក្មេងស្រីមិនទាន់គ្រប់អាយុ ក៏ដូចជាក្រុមគ្រួសាររបស់ខ្លួនឯងផងដែរ។
លោក Craig Evans វ័យ ២៤ ឆ្នាំ ជាគ្រូបង្រៀនហែលទឹក
គួរបញ្ជាក់ផងដែរថា គ្រូប្រុសបង្រៀនហែលទឹករូបនោះ ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរ
ពោលគឺគាត់មានឈ្មោះថា Craig Evans វ័យ ២៤ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីក្រុងឡុងដ៍ ប្រទេស
អង់គ្លេស ។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែល បានបញ្ជាក់បន្ថែមអោយដឹង
ផងដែរថា លោក Evans ទើបតែបានទិញទូរស័ព្ទដៃ BlackBerry ថ្មី ហើយភ្លាមៗនោះ គាត់ក៏បានប្រើ
ប្រាស់ជាធម្មតា តែដោយឡែក មានពេលមួយនោះ គាត់ក៏បានផ្ញើសារ (SMS) ទៅកាន់មិត្តស្រីរបស់
ខ្លួន ដើម្បីស្នើសុំរួមភេទ អ្វីដែលមិនគួរអោយជឿនោះគឺថា សារនោះបែរជាមិនត្រឹមតែផ្ញើចូលទូរស័ព្ទ
ដៃរបស់មិត្តស្រីខ្លួននោះទេ ហើយថែមទាំងផ្ញើចូលក្រុមគ្រួសាររបស់គាត់ កូនសិស្សស្រីវ័យ ១៣ នឹង
១៤ ឆ្នាំពីរនាក់ រួមទាំងមិត្តភក្តិមួយចំនួនផ្សេងទៀត ពោលគឺផ្ញើទៅ All Contacts តែម្តង។
លុះក្រោយមក ភ្នាក់ងារមានសមត្តកិច្ចក៏បានធ្វើការឃាត់ខ្លួនលោក បន្ទាប់ពីកើតមានឡើងនូវភាពចៃ
ដន្យមួយនេះ ស្របពេលដែលគាត់ត្រូវប្រឈមមុខក្នុងការជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះ
ញ៉ុងក្មេងស្រីមិនទាន់គ្របអាយុអោយមានចំណង់ផ្លូវភេទ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល