ដោយគ្រាន់តែដើរ ២,០០០ ជំហាន ជារៀងរាល់ថ្ងៃ អ្នកដែលមានអាការៈច្របូកច្របល់នៃមុខងារ
ស្រូបយកជាតិ glucose (Impaired glucose tolerance) ក្នុងរាងកាយ ដែលជាសញ្ញាដំបូងនៃជម្ងឺ
ទឹកនោមផ្អែម និងបេះដូង អាចកាត់បន្ថយនូវហានិភ័យនៃគ្រោះថ្នាក់ដោយសារការឈឺបេះដូង ឬ
គាំងបេះដូង។ នេះគឺជាលទ្ធផលនៃការពិសោធរបស់ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស ដែលបានចុះ
ផ្សាយនៅលើទស្សនាវដ្ដី "The Lancet" លេខចេញផ្សាយកាលពីថ្ងៃទី ២០ធ្នូកន្លងទៅ។
ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Leicester នៅអង់គ្លេស ឱ្យដឹងថា ក្រោយពីបានធ្វើការ
ពិសោធទៅលើមនុស្សពេញវ័យ ចំនួន ៩,៣០០នាក់ ដែលកើតអាការៈ ច្របូកច្របល់នៃមុខងារ
ស្រូបយកជាតិ glucose ឬ IGT និងមានហានិភ័យ ឬត្រូវពិនិត្យឃើញថា កើតជម្ងឺបេះដូង នៅក្នុង
ប្រទេសចំនួន ៤០ សុទ្ធតែអះអាងអំពីគុណប្រយោជន៍នៃកាត់បន្ថយទម្ងន់រាងកាយ កាត់បន្ថយ
ជាតិខ្លាញ់ក្នុងអាហារ និងមានការហាត់ប្រាណទៀងទាត់។
ក្រុមអ្នកវិទ្យាសាស្ដ្រទទួលស្គាល់ថា អ្នកជម្ងឺដែលដើរដោយថ្មើរជើង ២,០០០ជំហាន (ប្រហែល
២០នាទី) ក្នុងល្បឿនមធ្យម ជារៀងរាល់ថ្ងៃ នឹងកាត់បន្ថយហានិភ័យនៃការកើតជម្ងឺបេះដូង បាន
៨% បន្ទាប់ពីអនុវត្តបាន ៦ឆ្នាំ។
ប្រធានក្រុមអ្នកវិទ្យាសាស្ដ្រ បណ្ឌិត Thomas Yates ថ្លែងថា អ្នកកើតអាការៈ IGT មានហានិភ័យ
ខ្ពស់ ក្នុងការកើតជម្ងឺបេះដូង។ លោកឱ្យដឹងថា បើទោះជាមុននេះ ធ្លាប់មានការពិសោធនិងរក
ឃើញតម្លៃនៃសកម្មភាពហាត់ប្រាណ ចំពោះសុខភាព ពិសេសគឺអ្នកកើតជម្ងឺ IGT ប៉ុន្ដែនេះគឺជា
ការពិសោធដំបូងដែលសង្កត់ធ្ងន់នូវផលប្រយោជន៍នៃការផ្លាស់ប្ដូរទម្លាប់ហាត់ប្រាណដោយការ
ដើរចំពោះអ្នកមានហានិភ័យ កើតជម្ងឺបេះដូង។
គេបានដឹងថា នៅក្នុងពិភពលោក មានមនុស្សពេញវ័យ ប្រហែល ៣៤៤លាននាក់ (៧,៩% នៃប្រជា
ជនសរុប) កើតជម្ងឺ IGT ។ តាមការព្យាករណ៍ ចំនួននេះនឹងកើនឡើង ៤៧២ លាននាក់ (៨,៤% នៃ
ប្រជាជនសរុប) នៅឆ្នាំ ២០៣០ ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nydailynews