ព័ត៌មានកីឡា៖ Real Madrid បានប្រកាសជាផ្លូវការ នូវសេចក្ដីព្រមព្រៀងយល់ព្រមចុះហត្ថលេខាជាមួយ ក្រុម Porto របស់ប្រទេសព័រទុយហ្គាល ដើម្បីផ្ទេរជើងកីឡាករ Danilo នៅរដូវកាលក្រោយនេះហើយ ។
Danilo វ័យ ២៣ ឆ្នាំ លេងក្នុងមុខតំណែងជាខ្សែការពារក្នុងក្រុម Porto បានត្រូវក្រុម សម្រេចចិត្ដយល់ព្រមចុះហត្ថលេខាផ្ទេជើង ទៅកាន់ Real Madrid ក្នុងតម្លៃខ្លួនត្រឹមតែ ២៣ លានផោន តែប៉ុណ្ណោះ ខណៈដែលកិច្ចកុងត្រាចុះហត្ថលេខាមួយនេះ នឹង ត្រូវសុពលភាពឡើងចាប់ពីរដូវកាលថ្មីចូលមកដល់ ។
ខ្សែការពារជនជាតិ ប្រេស៊ីលរូបនេះ បានមានឱកាសច្រើនចូលលេងក្នុងក្រុម ជម្រើសជាតិ ចាប់តាំងពីការប្រកួត World Cup មកម្ល៉េះ ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករបាន ជួយឲ្យក្រុម Porto បានឈានជើងដល់វគ្គប្រកួតជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្ដិការណ៍ Champions League ។
ទន្ទឹមនឹងការយល់ ព្រមនេះផងដែរ Real Madrid ក៏គ្រោងនឹងសម្រេចកិច្ចកុងត្រាដល់កីឡាករថ្មីនេះរហូតដល់ទៅ ឆ្នាំ ២០២១ ខណៈដែលទីតាំងមុខតំណែងនេះ ក្នុងក្រុមបច្ចុប្បន្ន ត្រូវគ្រប់គ្រងដោយកីឡាករ Dani Carvajal និង Alvaro Arbeloa។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី