ព័ត៌មានកីឡា៖ Jose Mourinho មានទំនុកចិត្ដជាខ្លាំងនឹងដំណើចាកចេញទៅកាន់ទឹកដីរបស់ Swansea សម្រាប់ការប្រកួតក្នុងវគ្គទី២២ នេះ មិនត្រឹមតែប៉ុណ្ណោះ កាន់តែមានសង្ឃឹមថា Man City គ្មានឱកាសអាចចូលមកដណ្ដើមកន្លែងតំណែងរបស់ខ្លួនទៀតឡើយ ។
ថ្នាក់ដឹកនាំក្រុម Chelsea បានស្រែកបា្រប់អ្នកការសែតក្ដែងៗថា ក្នុងវគ្គប្រកួតទី ២២ នេះ គាត់មិនមានការខ្វាយខ្វល់អ្វីច្រើនេាះទេ ក្រោយពីមើលឃើញសមត្ថភាពដៃគូរប្រកួតរបស់ខ្លួន និង ស្ថានភាពពិត របស់គូរប្រជែងតំណែងក្នុងតារាង គឺ Man City ដែលនឹងប៉ះជាមួយ Arsenal បន្ទាប់ពីថ្ងៃប្រកួត Chelsea ១ ថ្ងៃ។ ហេតុផលដែលហ៊ានលើកឡើងដូច្នោះ គឺគាត់សង្ឃឹមយ៉ាងខ្លាំងមុតមាំថា សមត្ថភាពក្រុមដែលរៀបចំធ្វើដំណើរទៅ មានគ្រប់ជើងខ្លាំងប្រចាំក្រុម និង ផ្អែកលើយុទ្ធសាស្រ្ដរៀបចំ ៤.២.៣.១ ដែលគ្រប់គ្រង និង នាំមុខដោយ Deigo Costa ។ រីឯវត្ដមានប្រកួតរបស់ Man City ប៉ះជាមួយ Arsenal គឺនឹងមិនដូច Man City ពីមុនទេ ដោយហេតុ ក្រុមត្រូវបាត់បង់កីឡាករជើងខ្លាំង ២ រូបរវល់ចូលរួមប្រកួតឲ្យក្រុមជម្រើសជាតិ ដែលពួកគេគឺ Yaya Toure និង Wilfried Bony ។ ដូច្នេះគ្មានពួកគេទាំង ២ នាក់ Man City ពិបាកធ្វើខ្លាំងទៀតណាស់ ហើយម្យ៉ាងវិញទៀត Man City នៅចាញ់ពិន្ទុ Chelsea ២ ពិន្ទុនៅឡើយទេ។
អាន៖ តារាងជំនួបក្រុមប្រកួត បាល់ទាត់ប្រចាំ Premier League នៅព្រឹកស្អែកនេះ
ដោយ៖ អឿ អ៊ុយ
ប្រភព៖ squawka