ព័ត៌មានកីឡា៖ តោខៀវ Chelsea របស់លោក Mourinho ក្រោយពីប៉ះជាមួយ West Brom កាលពីពីដើមសប្ដាហ៍ ស៊យរកលេខដាក់គ្នា ដោយលទ្ធផលត្រូវចាញ់ហើយ ថែមទាំងកីឡាកររ Cesc Fabregas ត្រូវពិន័យកាតក្រហម ទៀត។
ម្ចាស់តំណែងកំពូលតារាង Premier League ក្រុម Chelsea បានត្រូវ West Brom ដែលជាក្រុមមានពិន្ទុស្ទើរតែបាតតារាង បំបាក់មុខយ៉ាងអាម៉ាសត្រឹមពិន្ទុ ៣-០ ។ ហើយមិនត្រឹមតែចាញ់ប៉ុណ្ណោះទេ បើសូម្បីតែកីឡាកររបស់ខ្លួនត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម ដកបេក្ខភាពចូលរួមប្រកួតជាមួយ ក្រុមរហូតដល់ទៅ ៣ ប្រកួតថែមទៀត។
មូលហេតុដែល Cesc Fabregas ត្រូវពិន័យកាតក្រហមគឺព្រោះតែកីឡាករ មានទម្លាប់អាក្រក់មួយ ដោយទាត់បាល់ទៅកាន់ហ្វូងកីឡាករ ហើយចំក្បាលកីឡាករ Chris Brunt ខណៈដែលអាជ្ញាកណ្ដាលកំពុងពិន័យកាតលឿងកីឡាករ Diego Costa ដែលមានជម្លោះជាមួយកីឡាករ Gareth McAuley ។ លោក Mourinho ឃើញដូច្នោះ ពិតជានៅមិនសុខនោះឡើយ ដោយអះអាងថា កីឡាកររបស់គាត់ គ្រាន់តែទាត់បាល់ចំតែបន្ដិចបន្ដួចនោះទេ ហេតុអ្វីបានចាំបាច់ដល់ថ្នាក់ពិន័យកាតក្រហម ។
Chelsea នឹងអវត្ដមាន Cesc Fabregas សម្រាប់ការប្រកួតជាបន្ដរហូតដល់ទៅ ៣ ប្រកួត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ stuff.co.nz