CamNews

ប្លែកៗ 

មិនខ្លាចស្លាប់ ដើរលើខ្សែពូរ កាត់ជ្រលង ជ្រោះជ្រៅ

បើតាមប្រភពសារព័ត៌មានបានចេញផ្សាយអោយដឹងថា មានបុរសម្នាក់ដែលមានឈ្មោះ
ថា
  Nik  Wallenda  ហ៊ានផ្សងនឹងគ្រោះថ្នាក់  ដោយដើរកាត់លើខ្សែពួរមានចម្ងាយប្រ
មាណជាង
450 ម៉ែត្រ និងមានកំពស់ពីផ្ទៃទឹកជាង 30 ម៉ែត្រ នៅក្នុងទីក្រុង Atlantic ។

គូរបញ្ជាក់ផងដែរថា  បុរសជនជាតិអាមេរិកវ័យ  30 ឆ្នាំនិងមានភាពកា្លហានរូបនេះ​  បានធ្វើវាទៅ
បានជាមួយនឹងភាពប៉ិនប្រសប់របស់គាត់ដោយចំណាយពេលវេលាតិចជាង 30​ នាទី។បើនិយាយ
ពីព្រឹត្តិការណ៍   កាលពីថ្ងៃទី 15 មិថុនាវិញ  គាត់បានដើរឆ្លងកាត់ខ្សែកាប ដែលនៅពីលើទឹកធ្លាក់
Niagara ហើយមើលទៅពិតជាគួរអោយរន្ធត់មែនទែន លើសពីនេះទៅទៀតបើតាមរបាយការណ៍
បានអោយដឹងថា ទឹកធ្លាក់នេះមានជម្រៅដល់ទៅ 51 ម៉ែត្រឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ  គាត់ត្រូវបានលើកទឹកចិត្តដោយអ្នកចូលរួមទស្សនាដល់ទៅរាប់ពាន់នាក់ពី
ផ្នែកសងខាងនៃព្រំប្រទល់ដែនប្រទេសកាណាដា និង សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត
​ ក៏មានមតិរិះគន់មួយចំនួនបាននិយាយថា ៖  វានឹងគ្មានការគ្រោះថ្នាក់ដល់ជីវិតណាមួយនោះទេ ក៏ព្រោះតែគាត់បានបំពាក់ទៅដោយឧករណ៏ការពារ ជាប់ទៅនឹងខ្លួនរបស់គាត់។

ថ្វីបើ មានមតិរិះគន់ក៏ដោយ  បើតាមប្រភពសារព័ត៌មានបានអោយដឹងថា កាលដែលគាត់បានបំ
ពាក់ឧបករណ៍ការពារជាប់ទៅនឹងខ្លួននេះ ក៏ដោយសារតែមានការស្នើ់សុំ ក៏ដូចជាទទូចអោយធ្វើ
បែបនេះពីសំណាក់ ស្ថានីយ៏ទូរទស្សន៍ខ្សែកាបអាមេរិក   ABC  ដែលជាអ្នករៀបចំនូវប្រព្រឹត្តិការ
ណ៍នេះឡើង ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ពីទិដ្ឋភាពរួម នៅពេលនោះយ៉ាងណានោះ  សូម
តាមដានទស្សនាវីដេអូ clip ខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ news.sky


Tags: international news strange entertainment