ព័ត៌មានកីឡា៖ ខ្សែបម្រើក្រុមជម្រើសជាតិ បារាំង ឈ្មោះថា Lassana Diarra បានស្រែទ្រហោយំ ឈឺចាប់ជាខ្លាំងពន់ពេកនឹងហេតុការណ៍ភាវរកម្មនៅទីក្រុង បារីស ក្រោមថ្វីដៃយ៉ាងសាហាវឃោឃៅ របស់ ISIS ដែលបានសម្លាប់សាច់ញាតិជីដូនមួយ របស់កីឡាករ និងជនរួមជាតិកាលពីថ្ងៃសុក្រកន្លងទៅនេះ ។
Lassana Diarra ដែលជាអតីតកីឡាករ ក្លឹប Arsenal Chelsea Real Madrid និង Portsmouth បានថ្លែងដោយផ្ទាល់ថា វាគឺពិតជារឿងមួយដែលឈឺចាប់បំផុត ចំពោះកីឡាករ ដែលសាច់ញាតិជីដូនមួយរបស់កីឡាករ ឈ្មោះថា Asta Diakite ត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍នោះ។ នាងគឺជាសាច់ឈាមជីដូនមួយ ដែលថ្លៃបំផុត ប្រៀបបីដូចជាបងប្អូន បង្កើតយ៉ាងអីចឹង ។ Lassana Diarra មិនត្រឹមតែឈឺចាប់បាត់បង់សាច់ឈាមនោះទេ កីឡាករក៏បានផ្ញើរសារ សោកស្ដាយ នឹងជនរងគ្រោះទាំងអស់ ដែលស្ថិតក្នុងហេតុការណ៍ជាមួយគ្នា ។
មុនពេលកើតហេតុនោះ កីឡាករព្រមទាំងសមាជិកក្រុមជម្រើសជាតិបារាំង បានកំពុងតែប្រកួត ជាមួយក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្រោយសម្រេចលទ្ធជោគជ័យ ២-០ ក្នុងព្រឹត្ដិការណ៍មិត្ដភាពអន្ដរជាតិ នៅពហុកីឡដ្ឋាន Stade de France ។ ប៉ុន្ដែគួរឲ្យសោកស្ដាយ នាទីបន្ទាប់ពីផ្ដួលជម្រើសជាតិ អល្លឺម៉អ បារាំងក៏ត្រូវ ISIS ផ្ដួលវិញក្រោមលទ្ធផគ្រាប់បែកចំនួន ២គ្រាប់យ៉ាងសាហាវឃោឃៅ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី