CamNews

មិនគួរឲ្យជឿ 

ជប៉ុន ៖ ថតរូបអាក្រាតកាយ នៅក្នុងថង់ប្លាស្ទិចជាគំនិតច្នៃប្រឌិតប្លែកៗ

បើតាមប្រភពសារព័ត៌មានសារបរទេសដែលបានចេញផ្សាយ  កាលពីម្សិលមិញនេះ បានអោយ
ដឹងថា​ ជាងថតរូបម្នាក់ដែលជាជនជាតិជប៉ុន នឹងមានឈ្មោះថា Haruhiko Kawaguchi បានមាន
គំនិតច្នៃប្រឌិតថ្មី  ហើយប្លែក  ស្របពេលដែលគាត់បានខ្ជប់មនុស្សដែលជាគូរស្នេហ៍នឹងគ្នា នៅ
ក្នុងថង់ប្លាស្ទិច រួចធ្វើការថតរូប ដើម្បីជាការបញ្ជាក់អោយដឹងថា ទំនាក់ទំនងស្នេហារបស់ពួកគេ
មានភាពស្រស់ស្រាយ ក៏ដូចជាមានអាយុកាលបានយូរអង្វែង។

គួរបញ្ជាក់ផងដែរ គំរោងរបស់ជាងថតរូបម្នាក់​នេះ មានឈ្មោះថា "Flesh Love" ដែលគំរោងនេះ
ផ្ទាល់គោលគំនិតចម្បងគឺថតរូបប្លែកៗរបស់គូរស្នេហ៍   ដែលជាការសរបញ្ជាក់អោយដឹងថា  ទំ
នាក់ទំនងស្នេហារបស់ពួកគេត្រូវបានការពារ ក៏ដូចជានឹងមានទំនាក់ទំនងល្អយូរអង្វែង។

លើសពីនេះទៅទៀត   បើយោងតាមសម្តីរបស់ជាងថតរូបម្នាក់នេះ  ក៏បានបញ្ជាក់អោយដឹងថា
ការខ្ចប់មនុស្សដើម្បីធ្វើការថតរូបនេះ អាចធ្វើទៅបានភាគច្រើនទៅលើចំណោមគួរស្នេហ៍ដែល
ពួកគេនឹងត្រូវបានខ្ចប់   នៅក្នុងថង់ប្លាស្ទិច  ដែលបានទិញមកពីប្រព័ន្ធអ៊ិនធើណែត   នឹងមានប
ណ្តោយប្រមាណជាង 150 cm  នឹងទទឺង 74 cm ហើយគូរស្នេហ៍ដែលត្រូវបានខ្ចប់នៅក្នុងថង់ប្លា
ស្ទិចនោះត្រូវអត់ខ្យល់ដកដង្ហើមប្រមាណជាង  10 ទៅ 20 វិនាទី   ដើម្បីជាការរួចស្រេចនៅក្នុង
ការថតរូបនៅក្នុងថង់ប្លាស្ទិចនោះ។

គួររំឭកផងដែរថា គំនិតថ្មីហើយប្លែករបស់ជាងថតរូបជនជាតិជប៉ុនម្នាក់  ក៏ទទួលបានការគាំទ្រ
មួយចំនួនផងដែរ ពីសំណាក់បណ្តាគូរស្នេហ៍មួយចំនួន។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ
ការថតរូបនៅក្នុងថង់ប្លាស្ទិចនោះ មានទិដ្ឋភាពក៏ដូចជារូបរាងបែបណានោះ សូមប្រិយមិត្តងាក
ក្រឡេកមកមើលបណ្តារូបមួយចំនួន ក៏ដូចជា វីដេអូឃ្លីប ដែលមានដូចខាងក្រោមជាបន្តបន្ទាប់ ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral


Tags: international news strange entertainment