CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ធ សំណព្វចិត្ដ លោក Jose Mourinho កីឡាករ Diego Costa ត្រូវទទួលរងការចោទប្រកាន់ពី FA

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Chelsea ហើយជាកីឡាករសំណព្វចិត្ដលោក Jose Mourinho ត្រូវបានសមាគមន៍ កីឡាបាល់ទាត់ (FA) ធ្វើការសម្រេចចោទប្រកាន់ ពីបទ ប្រព្រឹត្ដិអំពើហិង្សា លើដៃគូរប្រកួត កាលពីប្រកួត ជាមួយ Arsenal កាលពីសប្ដាហ៍មុន។ 

កីឡាករ​ Diego Costa បានប៉ះទង្គិចគ្នាជាមួយ កីឡាករ​ Arsenal ដល់ទៅ ២ សុទ្ធសឹងតែខ្សែការពារ គឺកីឡាករ Laurent Koscielny និង Gabriel កាលពីប្រកួតនៅចុងសប្ដាហ៍ មុន។ ទន្ទឹមនឹងការប្រព្រឹត្ដិខុសឆ្គងនេះ អាជ្ញាកណ្ដាល លោក Mike Dean បានពិន័យកាតក្រហម កីឡាករ ខាងភាគ Arsenal ដោយលើកលែង ឲ្យ Diego Costa ធ្វើឲ្យផ្ទុះកំហឹងជាខ្លាំង ដល់ប្រិយមិត្ដគាំទ្រ Arsenal ជាពិសេស លោក Arsene Wenger បានដាក់សំណើរដោយផ្ទាល់ ទៅកាន់ FA ដើម្បីធ្វើអន្ដរាគមន៍ ចំពោះ កំហុសដែលបាន មើលឃើញនេះ ។ 

កីឡាករ​ Diego Costa បានខ្វេះមុខកីឡាករ Laurent Koscielny ជាពីរទៅ បីដង ក្រោយមកទៀត ក៏មាន​ឱ​កាស ទៅប៉ះជាមួយ កីឡាករ Gabriel ដែលជាខ្សែការពារដូចគ្នា ក៏បានទាត់ កីឡាករ Diego Costa ហើយ​ក៏ត្រូវអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម ។ 

កីឡាករទាំងអស់ដែលបានប្រព្រឹត្ដស្ថិតក្នុងការចោទប្រកាន់របស់ FA មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ​ក្លឹប ទាំងពីរ ក៏មិនអាចរត់រួចផងដែរ ពីបទគ្មានសមត្ថភាពគ្រប់គ្រង កីឡាករ របស់ខ្លួន។ 

Diego Costa នឹងមានពេលវេលា នៃការសម្រេចទាំងស្រុង ដើម្បីឆ្លើយតបទៅកាន់ FA នៅល្ងាចនេះ។ ហើយបើតាមការសង្ស័យអាចនឹងដកសិទ្ធការប្រកួត ឈានដល់ ៣ ប្រកួត ប៉ុន្ដែបើកីឡាករ នៅតែចចេស​រឹងរុស តវ៉ា អាចនឹងកើនឡើងថែមទៀត ។ ចំណែកកីឡាករ Gabriel និងថ្នាក់ដឹកនាំក្លឹប ទាំងពីរ នឹងមានឱកាស សម្រេចចិត្ដដល់ថ្ងៃទី ២៤ ដើម្បីឆ្លើយតប មកកាន់ FA វិញ។

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Chelsea Jose Mourinho Diego Costa