CamNews

តារា 

Lionel Messi គឺជាកីឡាករដែលខ្ចិល ក្នុងព្រឹត្ដិការណ៍ប្រកួត វគ្គផ្ដាច់ព្រ័ត្រ Copa America

ព័ត៌មានកីឡា៖ បើនិយាយពីសម្លេងនៃការគាំទ្រ និង លើកទឹកចិត្ដ Messi ក៏អាចនិយាយបានថា មិន​អន់នោះដែរ ជាពិសេសថ្ងៃនៃការចាប់ផ្ដើម ឈានជើងចូលទឹកដីប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ​ នារដូវកាល Copa America តែម្ដងដែលក្រុម​ជម្រើជាតិ អាហ្សង់ទីន ត្រូវហាលអាវ នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រនោះ ប៉ះជាមួយ ជម្រើស​ជាតិ​ Chile ក្នុងលទ្ធផល​ពិន្ទុ ៤-១។ ថ្វីត្បិតតែក្រុមត្រូវបរាជ័យ ក្នុងឱកាសមួយដែល គួរឲ្យសោកស្ដាយ​បែបនេះ ប៉ុន្ដែ​មិនទាន់មាន អ្នកគាំទ្ររបស់កីឡាករ មានប្រតិកម្មរិះគន់ឡើយ តែផ្ទុយមកវិញក្នុងចំណោម អ្នកគាំទ្រទាំង​អស់នោះ បែជាមានមនុស្សម្នាក់ដែលសំខាន់ ហើយហ៊ានអះអាងថា កីឡាករ គឺមានការ​ខ្ចិល ក្នុងកំលុងពេល​ប្រកួត វគ្គផ្ដាច់ព្រ័ត្រនោះ ។ 

ជីតាសាច់បង្កើត របស់កីឡាករ Messi ឈ្មោះថា Antonio Cuccitini បានទៅប្រាប់អ្នកកាសែតថា ចៅប្រុសរបស់គាត់ គឺក្នុងកំលុងពេលនៃការប្រកួត វគ្គផ្ដាច់ព្រ័ត្រ គឺមកពីគេខ្ចិល ដែលការប្រកួតវគ្គកន្លង​មក​គេខិតខំខ្លាំងណាស់ដើម្បីទទួលជ័យជំនះ ប៉ុន្ដែវគ្គប្រកួតចុងក្រោយ គឺមកពីគេខ្ចិល ។​ ព្រឹត្ដិការណ៍ និង​សកម្មភាពកន្លងមករបស់គេ គឺបង្ហាញឲ្យឃើញថា គេពិតជាលេងបានល្អ ប៉ុន្ដែ ៣ ការប្រកួតចុងក្រោយដែលគេធ្វើ គឺមើលទៅមិនល្អទាល់តែសោះ នេះគឺជាកត់សម្គាល់។ 

Messi ដែលល្បីថាដឹកនាំក្រុម ជួយឲ្យក្រុម Barcelona អាចស្វែងរកជោគជ័យបានរហូតដល់ទៅ ២ ពានរង្វាន់ធំៗ ក្នុងមួយរដូវកាល បានស្វែងរកគ្រាប់បាល់បានតែ ១ គ្រាប់ប៉ុណ្ណោះ គឺគ្រាប់បាល់ ប៉េណង់ទី ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ watoday


Tags: Sport News Messi