ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Chelsea គឺកីឡាករ Diego Costa ត្រូវបាន សមាគមន៍កីឡាបាល់ទាត់ (FA) សម្រេច ចោទប្រកាន់និង ចេញសាលក្រម ជាផ្លូវការ ដោយដកសិទ្ធនៃការប្រកួត ក្នុងទឹកដីរបស់ខ្លួន ចំនួន ៣ ប្រកួត បន្ទាប់ ។
កីឡាករ Diego Costa និងអវត្ដមានការប្រកួតក្នុងក្លឹប Chelsea ចំនួន ៣ការប្រកួត ក្រោយ FA សម្រេចចោទប្រកាន់ ពីបទប្រើប្រាស់អំពើហិង្សាលើកដៃគូរប្រកួត របស់ខ្លួនគឺខ្សែការពារ Arsenal កីឡាករ Laurent Koscielny ក្នុងកំលុងពេលការប្រកួត នៅថ្ងៃសៅរ៍ សប្ដាហ៍មុន។ ស្របពេល នៃការរចេញសេចក្ដីចោទប្រកាន់ នេះផងដែរ Diego Costa បានបដិសេធ ប៉ុន្ដែដោយយោងតាម ការចាក់ខ្សែវីដេអូ ឡើងវិញ របស់អតីតអាជ្ញាកណ្ដាល ៣នាក់ មើលឃើញថា សកម្មភាពរបស់ Diego Costa ពិតជា ឯករាជមាន ។
កីឡាករ Diego Costa បានខ្វេះមុខកីឡាករ Laurent Koscielny ២ទៅ ៣ដង ក្នុងការប្រកួត ប៉ុន្ដែ គ្មានមើលឃើញអ្វីពីអាជ្ញាកណ្ដាលបន្ដិច តែក្រោយមកទៀត ក៏មានឱកាស ទៅប៉ះជាមួយ កីឡាករ Gabriel ដែលជាខ្សែការពារដូចគ្នា ក៏បានទាត់ កីឡាករ Diego Costa ហើយក៏ត្រូវអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី