CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់ ដោយសារជំងឺ​ប្រចាំកាយ ធ្វើទុក្ខខ្លាំង​ពេកចង-ក ធ្វើអត្តឃាត

(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានបងប្អូនប្រទះឃើញ ចងកធ្វើអត្តឃាត និងធ្នឹមផ្ទះស្លាប់យ៉ាងអាណោចអាធម៌ ដោយសារមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយធ្វើទុក្ខខ្លាំងពេក។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើល ឡើងនៅម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះដែលមានជម្ងឺរ៉ាំរ៉ៃ សម្រេចចិត្តចងកសម្លាប់ខ្លួនឈ្មោះ កង មិថុនា អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្តកិច្ចបានបញ្ជាក់ថា យុវជនដែលស្លាប់ខាងលើ ពិតជា កើតឡើងដោយសារចងកប្រាកដមែន។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់សពយុវជនខាងលើ ទៅឲ្យក្រុមគ្រួសារ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

 



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Pursat Social news