CamNews

តារា 

ឱក សុគន្ធកញ្ញា ធ្វើ​ឲ្យ​អ្នក រៀបចំ​កម្មវិធី​​ភ័យ​ស្លេក​​មុខ ព្រលឹង​ចុង​សក់

ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីដាច់គេ ឱក សុគន្ធកញ្ញា បច្ចុប្បន្ន ជាតារាចម្រៀងស្រី់ ដែល
មមាញឹកបំផុត នាពេលបច្ចុប្បន្ន ព្រោះក្នុងមួយថ្ងៃៗ នាងទទួលច្រៀង ក្នុងកម្មវិធីផ្សេងៗមិន
តិចទេ ជាហេតុផលដែលនាង ទទួលបានប្រាក់ចំណូល ខ្ទង់ពាក់កណ្ដាល លានដុល្លារឯណោះ
ក្នុងមួយឆ្នាំៗ ។ បន្ទាប់ពីបញ្ចប់ការសម្ដែង ក្នុងការប្រគំតន្រ្តីដ៏ ធំរបស់ក្រុមហ៊ុន ប្រព័ន្ធទូរស័ព្ទ
មិត្តហ្វូន រួចមក តារាចម្រៀងស្រីរូបនេះ បានបន្តសម្ដែង ជាច្រើនទៀត ជាហូរហែរ ។ ដោយសារ
នាង ជាតារាតម្រូវការ ខ្ពស់ក្នុងទីផ្សារ និងពីបណ្ដាក្រុមហ៊ុននានា ដូចនេះ ទើបអ្នករៀបចំ កម្មវិធី
ជាច្រើន ចង់បាននាងឲ្យរញ៉ី ។

កាលពីម្សិលមិញនេះ ក្នុងការប្រគំតន្រ្តី មិនផ្សាយផ្ទាល់មួយ ដែលមានតារាចម្រៀងល្បីៗ ជាច្រើន
ចូលរួម ក្នុងនោះក៏មានតារាចម្រៀង ស្រីល្បីកម្រិតកំពូលនេះដែរ តែនាងបានធ្វើឲ្យ អ្នករៀបចំកម្ម
វិធីស្លេកមុខ មិនតិចទេ ព្រោះម៉ោងជិត ១០យប់ទៅហើយ មិនទាន់ឮសំឡេងឡាន របស់នាងមក
ក្បែរ ឆាកតន្រីនៅឡើយទេ ។

តារាចម្រៀងល្បីៗជាច្រើន ដែលបានច្រៀងក្នុង កម្មវិធីជាមួយនាង ពួកគេបានអូស បន្លាយពេល
វេលា ដោយច្រៀងចប់ កំប្លែងជាមួយទស្សនិកផង លេងហ្គេមផង ដើម្បីធ្វើយ៉ាងណាកុំ ឲ្យទស្សនិក
ជន មានធុញទ្រាន់ ក្នុងការរង់ចាំកំពូល តារាចម្រៀងល្បីរូបនេះ ។ អ្នករៀបចំកម្មវិធី បានខ្វែងដៃខ្វែង
ជើង ផ្លាស់ប្ដូរកម្មវិធីភា្លមៗ ដោយតារាចម្រៀងផ្សេង ត្រូវបន្ថែមបទច្រៀងរៀងៗខ្លួន តែពួកគេមិនរអ៊ូ
រទាំទេ ព្រោះពួកគេយល់ថា តារាចម្រៀងល្បី រវល់ខ្លាំងបែបនេះហើយ ។

ម៉ោង៩ និង៣០នាទី យប់ វត្តមាននាងបាន មកដល់ឆាកតន្រ្តី ហើយនាងបានរូតរះ ឡើងច្រៀងយ៉ាង
ប្រញាប់ប្រញាល់បំផុត តែទស្សនិកជន នៅចាំបានថា ម៉ូដសក់នាង គឺតាំងពីម្សិលមិញម្ល៉េះ នាងប្រ
ហែលជារវល់រហូត គ្មានពេលដូរម៉ូដ សក់ហើយមើលទៅ។ វត្តមានក្នុង ការប្រគំតន្រ្តី បើទោះបីជា
ជិតពាក់កណ្ដាលអាធ្រាតទៅហើយ នាងនៅតែអង្រួនវេទិការនោះ ឲ្យកក្រើកតាមរយៈ បទចម្រៀង
នឹងក្បាច់រាំរបស់នាង ។

អ្នករៀបចំកម្មវិធីរូបនោះ ហាក់សប្បាយចិត្ត ដូចត្រូវឆ្នោតរង្វាន់ធំ ពេលឃើញវត្តមាន តារាចម្រៀងស្រី
ឱក សុគន្ធកញ្ញា មកដល់វេទិការតន្រ្តី នឹងនៅតែអាច ធ្វើឲ្យកម្មវិធី មានភាពលេចធ្លោរដដែល បើទោះ
បីជាមាន ទស្សនិកខ្លះ ទៅដល់ផ្ទះ ដេកលក់អស់ខ្លះ ហើយក៏ដោយ ៕

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: oak sokun kanha entertainment khmer star