ព័ត៌មានកីឡា៖ ខ្សែការពារជនជាតិអាហ្សង់ទីន របស់ Manchester United ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរលើផ្នែកស្មាខាងឆ្វេង កាលពីប្រកួតជាមួយ Manchester City ក្នុងថ្ងៃអាទិត្យ ស្របពេលដែលក្រុមកំពុងតែទន្ទឹងរង់ចាំនូវលទ្ធផលបង្ហាញ។
លទ្ធផលបានបង្ហាញថា Marcos Rojo វ័យ ២៤ ឆ្នាំបានប៉ះទង្គិចនិងការភ្លាត់ឆ្អឹងស្មាជាទម្ងន់ ដែលអាចបន្ដការស្នាក់នៅព្យាបាលក្នុងមន្ទីពេទ្យ មួយរយៈ និងផ្អាកការប្រកួតយ៉ាងហោច ២ ទៅ ៣ ខែក្រោយការព្យាបាល។ ប៉ុន្ដែស្របនិងសម្ដីរបស់ឪពុកកីឡាករផ្ទាល់បាននិយាយថា កូនប្រុសរបស់គាត់និងមិនអីឡើយ យូបំផុតអាចនឹងបាត់បង់ការប្រកួតត្រឹមតែ ២ទៅ៣ ប្រកួតប៉ុណ្ណោះ។
ទោះបីចំលើយពិតប្រាកដមិនទាន់បានជា្របដល់ក្រុមរបស់ខ្លួនក្ដី ក៏ Man United មិនបានភ្លេចខ្លួន និងការប្រកួតវគ្គបន្ដបន្ទាប់ទៀតដែរ គឺនៅមានកីឡាករផ្សេងទៀតក៏អាចលេងជំនួសបាន។ ហើយកីឡាករដែលនឹងត្រៀមខ្លួនចូលបំពេញបេសកកម្មនេះ អាចនឹងជា Tyler Blackett ឬ Paddy McNair ពីព្រោះពួកគេ ក៏មានសមត្ថភាពនិងសម្ដែងដំណែងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ស្របនិងបដិបទនៃការលេង ក្រុមត្រូវតែមានជម្រើសច្រើន សម្រាប់ការចាត់តាំង តែអ្វីដែលចាំបាច់ជាទីផុត គឺមានកីឡាករខ្លាំងៗនៅក្បែក្រុមជារឿងដែលល្អ។ និងការជឿជាក់ចុងក្រោយ ក្រុមសង្ឃឹមថាការព្យាបាលអាចធ្វើឲ្យរបួសមានលក្ខណៈជាសះស្បើយយ៉ាងឆាប់រហ័ស ហើយវាមិនធ្វើឲ្យមានការព្រួយបារម្មណ៍ដូចជាការប៉ះពាល់ សរសៃពួដែលក្រុមមានការភ័យខ្លាច។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ independent