CamNews

រថយន្ត 

ក្រុមរថយន្តទំនើបធ្វើ​ឯកសា​ភាពយន្ត​ស្តីពី​ទន្លេមេគង្គ


នេះគឺជាក្រុមរថយន្តធំអស្ចារ្យដ៏ទំនើបរបស់ថៃ ក្នុងដំណើរការធ្វើឯកសាភាពយន្ត​ស្តីពី​ប្រទេស​ចំណុះតំបន់ទន្លេ មេគង្គ (GMS) ដែលមាន៖ ថៃ ឡាវ កម្ពុជា ភូមា វៀតណាម និងខេត្ត
Yunnan (ប្រទេស​ចិន)។
ចំណុចគួរឲ្យចាប់អារម្មណ៍ គឺអ្នកដឹកនាំរបស់ក្រុម caravan នេះគឺលោក Vikrom Kromadit
ប្រធានសហជីព Amata (ប្រទេសថៃ) ជាមនុស្សដែលត្រូវបានទស្សនាវដ្តី Forbes (អាមេរិច)
ដាក់ក្នុងជួរសេដ្ឋី 40នាក់ដែលមានជាងគេរបស់ថៃ (2006-2008)។

តាមផែនការ សមាជិក 15នាក់របស់ក្រុម នឹងមានរយះពេល 3ខែ ដើម្បីមកទស្សនកិច្ច​
ប្រទេស​ទាំងអស់ក្នុង GMS ដោយរថយន្ត 3នេះ។ តំលៃសរុបរបស់រថយន្តទាំង 3នេះគឺ
ប្រហែល 1លានដុល្លាអាមេរិច។ រថយន្តនិមួយៗ មានមុខងាររបស់វា គឺរថយន្តបញ្ជា រថយន្តរបស់សមាជិក រថយន្តភស្តុភារ។

លោក Vikrom Kromadit និយាយថាក្រុមរថយន្តនេះអាចចាត់ទុកថាជាផ្ទះចល័តក៏បានដែរ
ពិព្រោះវាមានបន្ទាប់ធ្វើការ បន្ទប់សម្រាក បន្ទប់បាយ បន្ទាប់ទឹក... ហើយមាន គ្រឿងបរិក្ខារ
​គ្រប់គ្រាន់សំរាប់ដំណើរគោចរដ៏អង្វែង។


រថយន្តរបស់សមាជិក



បន្ទប់សំរាក កំសាន្ត


បន្ទប់បាយ


បន្ទប់គេង

បន្ទប់មុជទឹក និងកន្លែងបទជើង



បន្ទប់ធ្វើការរបស់លោក Vikrom Kromadit


បន្ទប់ទទួលភ្ញៀរបស់លោក Vikrom Kromadit


បន្ទប់ធ្វើការរួម


កន្លែងដាក់កង និងម៉ូតូសំរាប់ធ្វើដំណើរនៅតំបន់ពិបាកទៅ


ឡានពីរគ្រឿងសំរាប់តំបន់ដែល ក្រុមរថយន្ត carvana មិនអាចមក

ក្រុមរថយន្តនេះទើបនឹងមកដល់ប្រទេសវៀតណាមកាលពីថ្ងៃទី 27ខែមេសា។

(ដោយ៖ មិនា)

Tags: