អន្តរជាតិ ៖ បើតាមការអោយដឹងពីប្រភពសារព័ត៌មានបរទេស ដែលទើបតែចេញផ្សាយបាន
អោយដឹងថានាពេលថ្មីៗនេះ ពូជសត្វស្វាមួយប្រភេទផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងព្រៃជ្រៅ
នៃ ទ្វីបអាហ្រ្វិក នេះបើយោងតាមសម្តីបរិស្ថានវិទូ ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល ប្រ
មាណជាង ១ ឆ្នាំ។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផង
ដែរថា ពូជសត្វស្វាថ្មីមួយផ្សេងទៀតនេះ ត្រូវបានអ្នកស្រុកនៅក្នុងតំបន់ដែលវារស់នៅនោះ ហៅ
ថា ពូជស្វា Lesula ។
គួររំឮកផងដែរថា ស្វាប្រភេទនេះត្រូវបានគេប្រទះឃើញរស់នៅជាហ្វូងនៅក្នុងភាគកណ្តាលសាធា
រណៈរដ្ខកុងហ្គូ ខណៈពេលដែលពួកវាបានរស់នៅក្នុងព្រៃជ្រៃ ក៏ដូចជាចិញ្ចឹមជីវិតដោយការស៊ី ផ្លែ
ឈើ នឹងផ្កាក្រពុំផងដែរ។ លើសពីនេះទៅទៀត បើយោងទៅតាមសម្តីអ្នកស្រាវជ្រាវ គឺលោកJohn
Hart បាននិយាយបញ្ជាក់អោយដឹងថា ៖ លោកទទូចសូមអោយមានការអភិរក្ស ក៏ដូចជាធ្វើជាដែន
ជំរកការពារពូជសត្វសា្វប្រភេទថ្មីមួយនេះ ជៀសជាងការតាមប្រមាញ់ពីសំណាក់ព្រានព្រៃដែលនឺង
អាចឈានទៅដល់ការផុតពូជដូចទៅនឹងពូជសត្វដទៃៗទៀត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Sky