CamNews

សំណើច 

សំណើច រឿង៖ ហាសិបភាគរយដូចគ្នា

មេព្រៃ ជនជាតិ​មិកស៊ិក​ម្នាក់ ចូល​ហាង​ទិញ​កាំភ្លើង​ទៅ​បាញ់​ទន្សាយ​ប៉ះចំ​កាំភ្លើង​ខូច នៅ​ពេល​ទៅ​ដល់​កន្លែង​បាញ់​ទន្សាយ​តើប​ដឹង ។ គាត់​ខំ​ជួសជុល​យ៉ាង​ណា​ក៏​ប្រើ​ការ​មិន​កើត ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​មួម៉ៅ ។ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ឃើញ​តូប​មួយ​ដាក់​ផ្លាក​ថា ម្ហូប​ទន្សាយ ។ ដោយ​គាត់​មាន​ចំណូល​សាច់​ទន្សាយ​ស្រាប់ ក៏​ចូល​តូប​នោះ ហើយ​បញ្ជា​ថា៖
មេព្រៃៈ ស៊ុប​សាច់​ទន្សាយ​ពិសេស​មួយ​ឆ្នាំង !


បន្តិច​ក្រោយ​មក ស៊ុប​ក៏​មក​ដល់ ។ មេព្រៃ​ភ្លក់​ហើយ ស្រែក​ហៅ​ចុងភៅ​មក​សួរ​ភ្លាម ។
មេព្រៃៈ ស៊ុប​នេះ ដូច​ជា​មិន​មែន​សាច់​ទន្សាយ​ទេ ឆ្លើយ​ត្រង់​មក​មើល តើ​ឯង​លាយ​សាច់​អី​ខ្លះ ?
ចុងភៅ​ភ័យ ក៏​ឆ្លើយ​តាម​ត្រង់៖
ចុងភៅៈ លាយ​សាច់​ក្របី​ខ្លះ​ទាន !
មេព្រៃ​សួរ​គំហក​ខ្លាំង​ថា៖
មេព្រៃៈ ឯង​លាយ​របៀប​ម៉េច ?
ចុងភៅៈ លាយ ៥០% ដូច​គ្នា
មេព្រៃ​ក្ដៅ​ស្លឹក​ត្រចៀក​ង៉ឹង ស្រែក​ចំទាល​ដាក់​ចុងភៅ៖
មេព្រៃៈ ឯង​ពន្យល់​ឱ្យ​ច្បាស់​បន្តិច​បាន​ទេ ?
ចុងភៅៈ បាទ​ទាន គឺ​ខ្ញុំ​លាយ​ក្នុង​សមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយ​មួយ​ចំហៀង
ស្មើ​ភាគរយ​គ្នា​ល្អ​ណាស់​ទាន ចំ​ឯកទេស​របស់​ខ្ញុំ ។
មេព្រៃៈ អញ​ថ្ងៃ​នេះ​ក្របី​សុទ្ធ​តែ​ម្ដង !!! ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke