CamNews

តារា 

លី ច័ន្ទសីហា ទៅអូស្ត្រាលី រំពឹងជោគជ័យខ្លាំងជាង លើកទី១

ភ្នំពេញៈ តារាទឹកភ្នែកពូកែ បញ្ចូលមនោសញ្ចេតនា កំសត់ព្រាត់ប្រាស កញ្ញា លី ច័ន្ទសីហា កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ នាងបានអូសវ៉ាលី ឡើងយន្តហោះ រួមជាមួយតារា ប្រុសស្រីល្បីឈ្មោះ ជាច្រើនដួងទៀត ឆ្ពោះទៅ ប្រទេសអូស្រ្តាលី ។ ការចេញទៅលើកនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន បង្ហើបឲ្យដឹងថា នៅក្នុងឱកាសចេញ ទៅសម្តែង លើកទី២នេះ នាងរំពឹងថាអាចទទួល បានជោគជ័យមិនចាញ់ ការទៅលើកទី១ទេ ។

នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ តារាសម្តែង កញ្ញា លី ច័ន្ទសីហា បានធ្វើដំណើរ ចាកចេញពីប្រទេសឆ្ពោះ ទៅកាន់អូស្ត្រាលី រួមជាមួយតារាប្រុសស្រីល្បីឈ្មោះ ជាច្រើនដួង ដូចជា ឆៃ លីដាឡែន, ឆយី និងតារាមួយចំនួនទៀត ដោយការចេញទៅសម្តែងនេះ គឺនាងទៅរយៈពេល១ខែ។

ជួបសម្ភាសន៍ តាមរយៈទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែងរូបស្រស់ កញ្ញា លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងថា “សម្រាប់ការចេញ ទៅសម្តែង នៅក្រៅប្រទេសនេះ គឺជាលើក២ ហើយ ក្នុងការចេញទៅសម្តែង នៅអូស្ត្រាលី ។ ខ្ញុំមានអារម្មណ៍ ថាប្លែក ព្រោះកាលពីលើកទី១ ខ្ញុំចេញទៅកាល ពី២ឆ្នាំមុន ដូច្នេះអាចនិយាយបានថា ខ្ញុំអាចមានបទពិសោធន៍ខ្លះ ក្នុងការត្រៀមខ្លួន ធ្វើយ៉ាងណាឲ្យល្អ ជាងលើកមុន ។ ម្យ៉ាងទៀតការចេញ ទៅលើកនេះ គឺមានវត្តមានតារាល្បីៗជាច្រើន ទៅជាមួយគ្នា គឺមានភាពកក់ក្តៅជាងមុន " ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh