ព័ត៌មានក្នុងស្រុក ៖ បើតាមការអោយដឹងពីគណនីហ្វេសប៊ុក មួយអោយដឹងថា ក្រុមដែលមកពី សមាគមប្រធានចុងភៅកម្ពុជា គ្រោងនិងផលិត និងចម្អិននំអន្សមយក្ស ដែលអាចនឹងមានទម្ងន់ចន្លោះពី ១៥០០ ទៅ ២០០០ គ.ក ប្រវែង ៥ ម៉ែត្រ និងទទឹង ១ ម៉ែត្រ ដើម្បីជាការអបអរសាទរ ទៅនឹងអំណរឆ្នាំថ្មី នៃការចូលមកដល់ កម្មវិធី បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំមមីរ ។ លើស ពីនេះ ប្រភពដដែល បន្តអោយដឹងថា នំអន្សមយក្សមួយនេះ អាចនឹងដាក់បម្រើជូនបងប្អូនជន រួមជាតិ ទាំងអស់ អោយទទួលទាន ពិសា បានគ្នាដល់ទៅ ២០,០០០ នាក់ឯណោះ អំឡុងពេល ដែលពួកគេមកទស្សនាកំសាន្ត ទីក្រុង អង្គរ ខេត្ត សៀមរាប អំឡុងពេល បុណ្យចូលឆ្នាំ ឆ្នាំនេះ ចាប់គិតពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មេសា ២០១៤ ។ គួរបញ្ជាក់ថា តើសមិទ្ធផលស្នាដៃ ដ៏អស្ចារ្យ មួយនេះ នឹងចាប់បដិសន្ធិឡើង ពិតប្រាកដ ឬក៏យ៉ាងណា ដូច្នេះ មានតែរង់ចាំ តាមដាន ទាំងអស់គ្នា នាពេលអនាគត ដ៏ខ្លីខាងមុខនេះ ៕
បញ្ជាក់ ៖ រូបភាព នំអន្សមខាងលើ គ្រាន់តែជារូបភាព ឯកសារ រៀបចំឡើងជាពិសេស តាមរយៈការ
កាត់តតែប៉ុណ្ណោះ
ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុក