CamNews

កីឡា 

ស្ងាត់ៗ ក៏ស្រាប់តែលេចមុខ ក្លឹប Arsenal ក្នុងទឹកដីអាស៊ី ធ្វើឲ្យកក្រើក អ្នកសារព័ត៌មាន នឹង អ្នកគាំទ្រ

ព័ត៌មានកីឡា៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយក្រុមកីឡាករ ក្លឹបកាំភ្លើងធំ Arsenal បានលេចមុខក្នុងទឹកដីអាស៊ី គឺនៅប្រលានយន្ដហោះ Singapore Changi Airport របស់ប្រទេសសឹង្ហបុរី កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ។ 

ក្លឹបកាំភ្លើងធំ Arsenal បានធ្វើដំណើរពីទីក្រុង London ចូលមកកាន់ ប្រទេសសង្ហបុរី ដោយបង្ហាញមកជាមួយនៅ រូបភាពយ៉ាងលេចធ្លោរបស់កីឡាករជាប់នៅនឹងយន្ដហោះ ដែលក្នុងនោះគេឃើញមានកីឡាករ ៤ រូប សំខាន់ៗ​គឺ Aaron Ramsey, Danny Welbeck, Mikel Arteta និង Jack Wilshere ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា វត្ដមានរបស់ Arsenal ពេលនេះ គឺក្រុមនឹងចូលរួមប្រកួតចំនួន ២ ប្រកួត នៅក្នុង​ពហុកីឡរដ្ឋានជាតិ សិង្ហបុរី សម្រាប់ព្រឹត្ដិការណ៍ Barclays Asia Trophy 2015 ។ 

ស្ថិតក្នុងឱកាសនៃការឈរជើង ជាបណ្ដោះអាសន្នរបស់ក្រុមនេះ ភាគច្រើននៃកីឡាករ Arsenal មានគម្រោង​នឹង ចូលរួម​ បង្ហាញពីសកម្មភាពសប្បុរសធម៌ចុះជួយហ្វឹកហាត់កុមារដែលមានអាយុ ពី ៦ ឆ្នាំទៅដល់ ១២ ចំនួន ៦០ នាក់ ក្នុងសាលាហ្វឹកហាត់មួយឈ្មោះថា Arsenal Football Schools ប្រចាំនៅប្រទេសសឹង្ហបុរី នៅថ្ងៃសុក្រនេះ។ 

ដោយមានការគាំទ្រ និងទទួលយ៉ាងរាក់ទាក់ដូច្នោះថ្នាក់ដឹកនាំក្រុម គឺលោក Arsene Wenger បានថ្លែងឲ្យដឹងថា គាត់ពិតជាមានភាពរំភើបជាខ្លាំង ដែលមើលឃើញថា ប្រជាប្រិយភាពរបស់ក្រុមខ្លាំងអស្ចារ្យ។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺ ពានរង្វាន់ Barclays Asia Trophy បានផ្ដល់ឲ្យប្រជាជាតិ សឹង្ហបុរី មានឱកាសបានស្គាល់ ក្រុម Arsenal កាន់តែច្បាស់។ 

ដោយ៖ អឿ​ អ៊ុយ

ប្រភព៖ news.asiaone


Tags: Sport News Arsenal