ព័ត៌មានកីឡា ៖ ថ្នាក់ដឹកនាំក្លឹប Arsenal លោក Arsene Wenger បានធ្វើការឆ្លើយ តបប្រឆាំងទៅនឹងពាក្យសម្ដីរបស់លោក Jose Mourinho កាលដែលអះអាងថា ខ្លួនគឺជាបុរសឥតព្រួយកាលពីម្សិលមុន។
ជាការពិតណាស់ លោក Jose Mourinho បានរៀបរាប់ពាក្យពេចន៍ជាច្រើន ស្ដែងចេញពីទង្វើរមិនពេញចិត្ដទាល់តែសោះ បន្ទាប់ពីកីឡាករ ខ្សែប្រយុទ្ធសំណព្វចិត្ដរបស់ខ្លួន Diego Costa ត្រូវ សមាគមន៍ កីឡាបាល់ទាត់ពិន័យដកសិទ្ធចូលរួមប្រកួត ដល់ទៅ ៣ ការប្រកួត ក្រោយមានការស្នើសុំពីលោក Arsene Wenger ។ លោក Jose Mourinho បានធ្លាប់និយាយថា គេអាចនិយាយពីអាជ្ញាកណ្ដាល គេអាចរុញច្រានមនុស្សចូលទៅក្នុង តំបន់គ្រោះថា្នក់ នឹងគេអាចស្រែកធ្វើយំ ទាំងព្រឹកទាំងថ្ងៃ ដោយគ្មានរឿងអ្វីកើតឡើង មិនត្រឹមតែប៉ុណ្ណោះ គេអាចរក្សាតំណែង បានល្អដដែលទោះបីជាគេទទួលបានជោគជ័យ ដូច្នេះអាចអះអាងថា គឺជាបុរសឥតព្រួយ។
Wenger បានឆ្លើយតបទៅវិញថា គាត់ធ្វើរឿងគ្រប់យ៉ាងគឺគ្រាន់តែ តំណាងឲ្យក្លឹប របស់គាត់តែប៉ុណ្ណោះ គ្មានអ្វីខុសឆ្គងនោះទេ ហើយរឿងអ្វីដែលគាត់ធ្វើនោះ គឺមិនខុសអ្វីដែល គេចង់បាននោះទេ ។ ៣០ ឆ្នាំហើយដែលគាត់បាន ចូលមកកាន់ប្រឡួកក្នុងវិស័យបាល់ទាត់ ហើយគាត់ក៏ដឹងច្បាស់ដែលថា អ្វីទៅ ដែលសំខាន់ចំពោះ ក្រុមបាល់ទាត់។
Wenger កាន់តែមានទំនុកចិត្ដខ្លាំងខុសពីពេលណាៗទាំងអស់ ក្រោយពេលក្រុម Arsenal ទើបតែបានបំបាក់ Leicester ដោយជោគជ័យត្រឹមលទ្ធផលពិន្ទុ ៥-២ ។ ដូច្នេះគាត់បន្ដទៀតថា ការពិតណាស់ ក្លឹប Man City ទើបតែត្រូវ Tottenham បំបាក់ថ្មីៗ ក្នុងលទ្ធផលពិន្ទុ ៤-១ នេះជាឧទាហរណ៍ ដែលបានបង្ហាញស្រាប់ រឺមួយ ក៏លោកចង់ បន្ដគោលជំហរយ៉ាងរឹងមាំ សង្ឃឹមជាមួយភាពជោគជ័យ នឹងអាចទៅរួចជាថ្នាក់ដឹកនាំ។ មិនអាចនោះទេ ពេលនេះ លោក កំពុងតែស្ថិតក្នុងតំបន់គ្រោះថា្នក់ហើយ ហើយវាក៏ពិបាកដែរហើយ សម្រាប់ ក្ដីសង្ឃឹមមួយនោះ ។
ពិតមែនហើយ ក្លឹប Chelsea មិនទាន់ងើបមុខចេញផុត ពីលំដាប់ថ្នាក់ក្នុងតារាងនៅឡើយទេ ខណៈដែលក្លឹប ទើបតែឈរលើ លំដាប់លេខរៀងទី ១៥ ជាមួយនឹងពិន្ទុ តែ ៨ក្នុងដៃ ចំណែក Arsenal ឡើងមក លេខរៀងទី ៤ មានពិន្ទុ ១៣។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball