CamNews

ព័ត៌មានអន្តរជាតិ 

ទិដ្ឋភាពយន្តហោះផ្ទុះឆេះ នៅព្រលានយន្តហោះ Dubai ៖ មនុស្សរាប់រយនាក់គេចខ្លួន

យន្តហោះមួយគ្រឿង បានផ្ទុះឆេះនៅលើផ្លូវរត់ក្នុងព្រលានយន្ដហោះ Dubai បានបង្កជាអណ្ដាត
ភ្លើង និងផ្សែងយ៉ាងសន្ធោសន្ធៅភ្លាមៗ បន្ទាប់ពីអ្នកដំណើរ និងបុគ្គលិកនាំគ្នារត់ចេញពីយន្ដហោះ។

យន្តហោះដែលមានស្លាកលេខ EK521 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates កាលពីវេលាម៉ោង
១២និង៤៥នាទីម្សិលមិញ បានជួបនឹងបញ្ហាម៉ាស៊ីន ហើយវាត្រូវចុះចតដោយពោះ បណ្ដាលឱ្យផ្ទុះ
ឆេះ នៅលើផ្លូវរត់ក្នុងព្រលានយន្តហោះអន្តរជាតិ Dubai ប៉ុន្តែ អ្នកដំណើរទាំង ២៧៥នាក់ រួមនឹង
បុគ្គលិក បាននាំគ្នារត់ចេញពីយន្ដហោះទាន់ពេល និងត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។

ទំព័រ CNN បានចេញផ្សាយថា ក្នុងគ្រោះថ្នាក់នេះ បានបណ្ដាល​ឱ្យអ្នកពន្លត់អគ្គីភ័យម្នាក់ បាត់បង់
ជីវិត​។

យន្ដហោះដែលជួបនឹងគ្រោះថ្នាក់នេះ បានហោះហើរពី Thiruvananthapuram នៃប្រទេសឥណ្ឌា
ទៅកាន់ Dubai របស់អារ៉ាប់រួម(UAE)។

រូបភាពនៅលើបណ្ដាសង្គម ដែលត្រូវបានចុះផ្សាយឡើងវិញដោយទំព័រ Gulf News និងវីដេអូនៅ
លើ Youtube បានបង្ហាញថា មានអណ្ដាតភ្លើង និងផ្សែងយ៉ាងសន្ធៅសន្ធៅ ចេញពីយន្តហោះ
ខណៈដែលមនុស្សរាប់រយនាក់ បានរត់ចេញឆ្ងាយពីយន្តហោះ។

ភ្លាមៗនោះ ក្រុមអ្នកពន្លត់អគ្គីភ័យ រួមនឹងក្រុមអ្នកជួយសង្គ្រោះ បានបាញ់ទឹកការពារ និងពន្លត់
អណ្ដាតភ្លើង ប៉ុន្តែ នៅតែមិនអាចជួយសង្គ្រោះយន្តហោះនេះបាន។


ប្រែសម្រួល ៖ បុត្រា


Tags: យន្តហោះ ផ្ទុះឆេះ អារ៉ាប់រួម