CamNews

ព័ត៌មានអន្តរជាតិ 

"អាសន្ន" អគ្គនាយក WHO៖ មនុស្ស​ប្រហែល ៤លាន​នាក់ អាច​នឹង​ឆ្លង​ជំងឺ Zika នៅ​ក្នុង​ឆ្នាំ​នេះ

(WHO)៖ លោកស្រីវេជ្ជបណ្ឌិត Margaret Chan អគ្គនាយកអង្គការ​សុខភាព ​ពិភព​លោក (WHO) បានឲ្យដឹង​នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃនេះថា យ៉ាងហោចណាស់​ មានមនុស្ស៣ទៅ៤លាន នាក់ នឹងឆ្លងជំងឺ Zika នៅអាមេរិក ក្នុងឆ្នាំនេះ ។ នេះ បើ យោង តាម  ការចេញផ្សាយ របស់ BBC កាល ពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។



លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា «នៅពេលនេះ ជំងឺ Zika វាបានផ្ទុះឡើង និងរីករាដាល នៅជុំវិញអាមេរិក»។ នៅសប្ដាហ៍ក្រោយ នឹងមាន  កិច្ច ប្រជុំប្រកាសអាសន្នមួយ ដែលអាច នឹង ប្រកាសអាសន្ន ពី​ការរីករាលដាល​នៃ​ជំងឺ Zika ទៅ កាន់  ពិភពលោក ប៉ុន្តែនៅពេលនេះ ក្រុមការ ងារ សង្គ្រោះបន្ទាន់ ត្រូវបានបង្កើតឡើងរួចរាល់ហើយ ដើម្បី​ឈប់ស្កាត់ជំងឺ Zika។

គួរបញ្ជាក់  ផងដែរថា វីរុស Zika ត្រូវ​  បាន​រក​ឃើញ​ លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ   និង  ​បាន​រីក​រាល​ដាល ​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​   មេរោគ​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​ និង​រោគ​សញ្ញា ដូច​គ្នា​នឹងជំងឺ​គ្រុន​ឈាម​ដែរ​៕

- អាន ៖ ន៎ុះ ៖ វីរុស Zika រាលដាល ពីប្រេស៊ីល ដល់ ព័រទុយហ្គាល់ ហើយ មនុស្ស ៥ នាក់ ឆ្លងទៀតហើយ

 



ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Health news Zika Local news Brazil Vaccine Portugal