CamNews

យល់ដឹង 

អ្នកខ្ចិលក្នុងការរក្សាអនាម័យមាត់ធ្មេញ នឹងសប្បាយចិត្ត

ឲ្យតែរំលឹកអំពីអនាម័យមាត់ធ្មេញ លោកអ្នកច្បាស់ជាគិតដល់ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ខ្សែរសម្អាតធ្មេញ និងទឹកខ្ពុរមាត់ច្បាស់ជាក់ជាមិនខាន (ហើយមានមិត្តអ្នកអានខ្លះក៏បានប្រើប្រាស់ ឧបករណ៍កោសអណ្តាត និងបន្ថែមប្រេងមួយចំនួន ដែលជាវិធីសាស្រ្តបុរាណផងដែរ)។ វិធីសាស្រ្ត៤មុខនេះ ត្រូវបានគេចាត់ទុកជាទម្រង់ស្តង់ដាជាងមួយទសវត្សមកហើយ។ ប៉ុន្តែឥលូវគេបានរកឃើញថា យើងមិនមែនត្រូវតែប្រើវិធីសាស្រ្តទាំងអស់ក្នុងពេលតែមួយរហូតនោះទេ។


Lance Vernon, DMD បង្រៀននៅសាលាពេទ្យធ្មេញឈ្មោះ Case Western Reserve បានរៀបរាប់ថា ការខ្ពុរមាត់ គឺមិនសំខាន់ដូចជាការដុសធ្មេញ ក៏ដូចជាការត្រួតពិនិត្យឲ្យបានទៀងទាត់នោះទេ។ ហើយតាមការពិត ការប្រើប្រាស់ទឹកខ្ពុរមាត់ជាប្រចាំអាចនឹងធ្វើឲ្យរលាក ទាំងដែលមនុស្សភាគច្រើនសន្មត់ថា វាអាចប្រើជំនួសការដុសធ្មេញបាន (ការជូនដំណឹងពីអ្នកគាំទ្រ: រឿងនេះ វាមិនអាចទៅរួចទេ)។ ទន្ទឹមនឹងនេះ គ្រូពេទ្យធ្មេញទូទៅកំពុងតែធ្វើការដាស់តឿនទៅលើការខ្ពុរទឹកដែលមានជាតិអាល់កុល ដោយសារវាអាចធ្វើឲ្យផ្ទៃខាងក្នុងនៃមាត់ឡើងរឹង និងស្ងួត ហើយក្នុងករណីខ្លះអាចបណ្តាលឱ្យមានអាការៈប្រតិកម្មថែមទៀតផង។ លោកវេជ្ជបណ្ឌិត Vernon បានបន្ថែមទៀតថា ការដែលដុសធ្មេញរយៈពេលត្រឹមតែ ៥ វិនាទី ក៏ល្អប្រសើរជាងការខ្ពុរមាត់ដែរ។


លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ទឹកខ្ពុរមាត់មិនមានប្រសិទ្ធភាពដូចច្រាស និងខ្សែរសម្អាតធ្មេញនោះទេ ព្រោះវាអាចជ្រៀតចូលចន្លោះធ្មេញ ជាមូលហេតុធ្វើឱ្យកើតមានកំណរនៅតាមអញ្ចាញធ្មេញ ដែលបង្ករឲ្យមានការរលាក និងហើម។ ប៉ុន្តែយើងអាចយកទឹកខ្ពុរមាត់ មកដុស និងប្រើជាមួយខ្សែរសម្អាតធ្មេញបាន ដោយវាផ្ទុកសារធាតុមិនសូវខ្លាំងដែលល្អសម្រាប់អញ្ចាញធ្មេញរបស់លោកអ្នក ៕


ប្រភព៖ msn


Tags: Health news