CamNews

កីឡាអន្តរជាតិ 

Liverpool ទិញបានខ្សែប្រយុទ្ធជម្រើសជាតិ Brazil ​ម្នាក់ហើយ ក្នុងតម្លៃខ្លួនរហូតដល់ទៅ ២៩ លានផោន

ព័ត៌មានកីឡា៖ ហង្សក្រហម Liverpool បានយល់ព្រមទទួលចុះកិច្ចកុងត្រាទិញយកកីឡាករខ្សែប្រយុទ្ធ​របស់​ក្រុម TSG 1899 Hoffenheim របស់ប្រទេសអាល្លឹម៉ង់ ក្នុងតម្លៃខ្លួន ២៩ លានផោន​។ 

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ Brazil ឈ្មោះថា Roberto Firmino លេងក្នុងក្លឹប TSG 1899 Hoffenheim បានយល់ព្រមផ្ទេរជើងចូលមកកាន់ទឹកដីអង់គ្លេស​ក្នុងលក្ខខ័ណ្ឌកិច្ចកុងត្រារហូតដល់ទៅ ៥ ឆ្នាំក្នុងតម្លៃខ្លួន ២៩ លានផោន។ 

Robe​rto Firmino ទើបតែមានអាយុ ២៣​ឆ្នាំ ហើយធ្លាប់បានចូលលេងចំនួន ១៥៣ ដង នឹងអាចរកគ្រាប់​បាល​បាន ៤៩ គ្រាប់ ។ ហើយបច្ចុប្បន្នកីឡាករកំពុងតែបន្ដការប្រកួតជាមួយក្រុមជម្រើសជាតិ Brazil ក្នុងព្រឹត្ដិការណ៍ Copa America 2015 ខណៈដែលក្រុម​កំពុងតែអវត្ដមាន Neymar។ 

យោងតាមគេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងថា ទីផ្សារតំលៃខ្លួនរបស់កីឡាករ Roberto Firmino ចូលមកកាន់​ Liverpool គឺមានតម្លៃថ្លៃជាប់ឈ្មោះលំដាប់លេខ ២ ក្នុងកំណត់ត្រាប្រចាំក្រុម បន្ទាប់ពីកីឡាករ Andy Carroll ក្នុងតម្លៃខ្លួន ៣៩ លានផោនកាលពីឆ្នាំ ២០១១។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport NewsTSG 1899 Hoffenheim