នៅឯប្រទេសជឿនលឿនមួយមានបុរសម្នាក់ត្រូវការទិញរថយន្តមួយគ្រឿងគ្រាន់ទុកទៅធ្វើការ។គាត់
បានទៅកាន់ក្រុមហ៊ុនលក់រថយន្តមួយកន្លែងក្រោយពីគិតលុយ រួចរាល់ហើយ បុគ្គលិកអ្នកលក់ក៏បាន
ប្រាប់អោយគាត់មកទទួល យករថយន្តក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។
អ្នកទិញ៖ អោយខ្ញុំមកទទួលយករថយន្តពេលព្រឹក ឬពេលល្ងាច?
បុគ្គលិក៖ អូ!រង់ចាំដល់ទៅដល់១០ឆ្នាំទៀតឯណោះទោះចង់មកយកពេលព្រឹកឬពេលល្ងាចវាសំខាន់
អ្វីទៅសម្រាប់អ្នក?
អ្នកទិញ៖ ពិតណាស់វាសំខាន់សម្រាប់ខ្ញុំបើមកទទួលយកពេលព្រឹកវាល្អព្រោះជាងតបណ្តាញទឹកគេ
បានណាត់មកជួសជុលក្បាលរ៉ូប៊ីណេទឹកអោយខ្ញុំក្នុងថ្ងៃតែមួយនេះ១០ឆ្នាំខាងមុខទៀតនឹងកន្លែងរៀន
បើកបររថយន្តក៏គេណាត់ មកបង្រៀនខ្ញុំក្នុងថ្ងៃតែមួយនេះផងដែរ។
បុគ្គលិក៖ អូ! លោកពិតជាសាហាវណាស់! សូមសរសើរ!៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke