CamNews

ប្លែកៗ 

នំ Cake ដែលមានទំងន់ ៣តោន ពិតជាអាចទាក់ទាញមនុស្សមែន!


ចិន៖តាមការអោយដឹងពីគេហទំព័រ xinhuanet ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា
នៅឯប្រទេសចិនឯណ្ណោះវិញ គេបានធ្វើនំ Cake មួយដ៏ធំ សម្រាប់ការមកដល់នៃឆ្នាំ ២០១៣។



ដោយសារតែគេយល់ថា ការញុំានំ Cake ដែលមានផ្ទុក ទៅដោយគ្រឿងផ្សំច្រើនមុខចូលគ្នា
អាចនាំសំណាង ក្នុងឆ្នាំថ្មី ដូច្នេះ បានជាក្រុមចុងភៅចំណានៗ ជាច្រើននាក់ នាំគ្នារៀបចំនំដ៏
ធំមួយនេះឡើង។



គួរបញ្ចាក់ផងដែរថា នំនេះ ត្រូវបានគេចាក់ធ្វើលើកម្រាលការ៉ូ នៃផ្សារទំនើបមួយ នៅចំកណ្ដាល
ទីក្រុងប៉េកាំងតែម្ដង។ នំ Cake នេះត្រូវបានគេធ្វើឡើង ដែលមានប្រវែង ៣៦ម៉ែត្រក្រឡា និង
ទំងន់ដល់ទៅ ៣តោនឯណ្ណោះ។ ជាមួយនឹងការបញ្ចេញនំ Cake នេះភ្លាម ក៏មានមនុស្សជាច្រើន
បានចូលមកទស្សនា ហើយពួកគេក៏ ចង់សាកភ្លក់វាមើលដែរ៕

ដោយ៖ នារី
ប្រភព៖ xinhuanet


Tags: Unbelievable,  strange,  largest cake,  China