CamNews

ព័ត៌មានជាតិ 

ប្រវត្តិស្នេហា និងការងាររបស់ ប្រពន្ធ ឯកអគ្គរាជទូតថ្មី នៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Sotie Heidt ជាភរិយារបស់ឯកអគ្គរាជទូត សហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជាលោក William Heidt ជាជនជាតិខ្មែរ ហើយជាដើមចមមួយ ធ្វើឲ្យលោកឯកអគ្គរាជទូត នៃប្រទេសមហាអំណាច មួយនេះអាចចេះ និយាយ ភាសាខ្មែរបានយ៉ាងល្អ និងមានទំនាក់ទំនងដ៏ល្អ ជាមួយប្រទេសកម្ពុជាផង​ដែរ។

ថ្មីៗនេះលោកបានធ្វើដំណើរជាមួយភរិយា ដើម្បីទទួលសារតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ សហរដ្ឋអាមេរិក ពីសម្តេច វិបុលសេនាភក្តី សាយឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នាវិមាន ព្រឹទ្ធសភា ដោយមានលោកឧបនាយកករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ ប្រតិបត្តិការ អន្តរជាតិ ក៏បានអញ្ជើញចូលរួម ក្រោយពីលោក បានទទួលការយល់ព្រមពីព្រឹទ្ធសភា សហរដ្ឋអាមេរិកលើការ តែងតាំងរូប លោកជាឯកអគ្គរដ្ឋទូត តែងតាំងសហរដ្ឋអាមេរិកប្រចាំ នៅព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៥ ហើយបានស្បថចូលបំពេញ ការងារ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៥។

លោកឯកអគ្គរដ្ឋទូត បានទទួលសញ្ញាប័ត្របរិញ្ញាផ្នែកកិច្ចការបរទេស និងនយោបាយអន្តរជាតិ ពីសាកលវិទ្យាល័យ រដ្ឋ Pennsylvania State University និងសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិពី សាកលវិទ្យាល័យ George Washington University ។ លោកបានរៀនចប់វគ្គបណ្តុះបណ្តាលផ្នែកសេដ្ឋកិច្ចរបស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក សំរាប់ក្រុមអ្នករៀនសូត្រពិសេស ហើយចេះនិយាយភាសាប៉ូឡូញ ភាសាខ្មែរ ភាសាឥណ្តូនេស៊ី និងភាសាអាឡឺម៉ង់។ លោកបានកើតនិងរស់នៅក្នុងទីក្រុង Erie នៃរដ្ឋ Pennsylvania ហើយបានរៀបការ និងមាន បុត្រាម្នាក់។

សម្រាប់ប្រវត្តិគ្រួសាររបស់លោក វិញ គឺលោកបានរៀបអាពាពិពាហ៍ជាមួយលោកស្រី Sotie Heidt ដែលជនជាតិ ខ្មែរ។ តើអ្នកទាំងពីរបានជួបគ្នាយ៉ាងដូចម្តេច ?

លោកស្រី Sotie Heidt មានស្រុកកំណើតនៅស្រុកក្រគរខេត្តពោធិសាត់ ក្រោយពីសម័យប៉ុលពតឆ្នាំ1979 លោកស្រី បានផ្លាស់ទៅសហរដ្ឋអាមេរិកជាមួយពូបន្ទាប់នៅជំរុំភៀសខ្លួន។

លោកស្រីបានខិតខំសិក្សាធ្វើការនៅលើទឹកដីសហរដ្ឋអាមេរិក ។ មានសំណួរសួរថា តើលោកស្រីជួបជាមួយ ឯកអគ្គរាជទូតថ្មីដោយរបៀបណា ?

កាសែតភ្នំពេញប៉ុស្តី៍ជាភាសាអង់គ្លេសបានសម្ភាសន៍លោកស្រី ហើយលោកស្រីបានឆ្លើយថាលោកស្រី និង ស្វាមីបានជួបគ្នាតាមរយៈមិត្តភក្តិ និង មិត្តិភក្តិ។ 

លោកស្រីថា ស្វាមីត្រូវបានទទួលភារៈកិច្ចធ្វើការនៅអាមេរិកជាមន្រ្តីសេដ្ឋកិច្ច ក្នុងពេលនោះលោកស្រីបានជួបស្វាមី ខណៈដែលលោកស្រីលើកឡើងថាមានស្រ្តីមួយចំនួនបានខូចចិត្តចំពោះគាត់ព្រោះតែលោកជាមនុស្ស ប្រុស ម្នាក់សង្ហា។ អ្នកទាំងពីរបានចំណាយពេលយល់ចិត្តគ្នាពីរឆ្នាំហើយបានសម្រេចចិត្តភ្ជាប់ពាក្យ និងរៀបការជាមួយ គ្នា។

លោកស្រីបានដឹងយ៉ាងច្បាស់ថាធ្វើជាប្រពន្ធរបស់មន្រ្តីទូតមិនងាយស្រួលនោះទេព្រោះ ត្រូវធ្វើដំណើរតាមស្វាមីគ្រប់ ប្រទេស តួយ៉ាងដូចជានៅ ប្រទេសឥណ្ឌូនេស៊ី ហូឡង់ ជាដើម។ ហើយអ្វីដែលលោកស្រីមិននឹកស្មាន ដល់គឺ លោកស្រី ក្លាយជាប្រពន្ធរបស់អគ្គរាជទូតសហរដ្ឋអាមេរិកនៅកម្ពុជាដែល ជាទឹកដីកំណើតរបស់ខ្លួន។

លោកស្រីត្រូវមានការងារជាច្រើន ដូចជាការផ្លាស់ប្តូររបៀបរស់នៅយ៉ាងលឿនតាមការវិភាគរបស់ស្វាមី និង ព្រឹត្តិការណ៍ នានារបស់ស្វាមីដែលត្រូវចូលរូម។

លោកស្រីបានបន្ថែមថា លោកស្រីមកកម្ពុជាវិញមិនសំលឹងមើលការងារដើម្បីប្រាក់នោះទេ ។ លោកស្រីមានឱកាសមក ស្រុកកំណើវិញ លោកស្រីចង់ធ្វើអ្វីដែលមានន័យសម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបថា លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ក្នុងឱកាសទទួលសារតាំងថា ភាគីទាំងពីរគឺសហរដ្ឋអាមេរិក និង កម្ពុជា មាន សុឆន្ទៈ អាចធ្វើការជាមួយគ្នាបានយ៉ាងច្រើន ដើម្បីពង្រឹងទំនាក់ ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល


Tags: Cambodia Social News PP