CamNews

កីឡាអន្តរជាតិ 

សមាគមកីឡាបាល់ទាត់អង់គ្លេស នៅតែបន្ដគាំទ្រ លោក Michel Platini ធ្វើជា ប្រធាន FIFA នាអណត្ថិក្រោយ

ព័ត៌មានកីឡា៖ សមាគមកីឡាបាល់ទាត់ (FA) ប្រចាំនៅអង់គ្លេស បានទទួចថា នឹងបន្ដការគាំទ្រ ជម្រុញលើកស្ទួយ​​ការដេញថ្លៃឲ្យលោក Michel Platini ប្រធាន UEFA ក្លាយជាប្រធាន FIFA នាអណត្ថិក្រោយនេះ បើទោះ បី ជាគាត់ មានជាប់ពាក់ព័ន្ធជាមួយ ករណីពុករលួយ ក៏ដោយក្ដី។ 

FA បានប្រកាសកាលពីខែមុនថា ខ្លួននឹងគាំទ្រឲ្យលោក Michel Platini ធ្វើជា ប្រធាន FIFA បើរហូតមក​ទល់​ពេលនេះ ក៏នៅតែប្រកាន់ទស្សនៈនេះដដែល បើទោះបីជាគាត់ មានជាប់ពាក់ព័ន្ធនឹង​រឿងអាស្រូវជា​មួយ លោក Sepp Blatter ក៏ដោយ។ 

ចំណែកលោក Sepp Blatter ធ្លាប់បានប្រកាសជាសារធារណៈថា រូបគាត់នឹងចុះចេញដំណែង នៅដើមឆ្នាំក្រោយនេះ ហើយបន្ទាប់ពីការចាកចេញ ទៅ គឺមានសមាសភាពលោក Michel Platini ឈឈ្មោះ ជាបេក្ខ​ជន​បោះឆ្នោត ជ្រើសរើស។ ប្រភពដដែលបានបន្ដទៀត ថា Michel Platini គឺជាជនដែលមានសមត្ថភាព​ នឹងមាន​ទំនាក់ទំនងខ្ពស់ជាមួយ លោក Sepp Blatter ដូច្នេះការគ្រប់គ្រងគាត់ គឺ នឹងមានភាពដូចគ្នា ប៉ុន្ដែទន្ទឹមនឹងការ​គាំទ្រនេះ គឺពួកយើងក៏កំពុងតែធ្វើតាមការស៊ើបអង្កេត របស់ មន្រ្ដីភ្នាក់ងារស៊ើបអង្កេតជនជាតិ ស្វីស​ដែល បានផ្ដោតសំខាន់លើ ករណីប្រគល់ទឹកប្រាក់​កាលពីឆ្នាំ ២០១១ រវាង លោក Sepp Blatter នឹង ​Michel Platini ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv

 


Tags: Sport News England Football Association Michel Platini FIFA