CamNews

កីឡា 

Cristiano Ronaldo ត្រូវប្រឈមមុខ ការដកបេក្ខភាពប្រកួត ដល់ទៅ ១២ ប្រកួត មុនពេលប្រជុំសម្រេចចុងក្រោយ

ព័ត៌មានកីឡា៖ កីឡាករឆ្នើម របស់ Real Madrid ហើយក៏ទើបតែទទួលបានពានរង្វាន់បាល់មាស ថ្មីៗ​ផង​ដែរនោះ​ ក៏ត្រូវបានព័ត៌មានអន្ដរជាតិចុះផ្សាយ កីឡាករត្រូវក្រុមគណៈកម្មាធិការសម្រេចដកបេក្ខភាព​​ចូល​រួមប្រកួតប្រហែលដល់ទៅ ១២ ប្រកួតជាមួយក្រុម​ ក្រោយពីកីឡាករបានបង្កើតកំហុសធ្ងន់ធ្ងរកាលពីប្រកួត​ជាមួយ​ ក្រុម​ Cordoba កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្នុងការប្រកួត La Liga ។​

កីឡាករ Cristiano Ronaldo ត្រូវក្រុមគណៈកម្មាធិការ ព្រមទាំងអាជ្ញាកណ្ដាល សម្រេចដកបេក្ខភាពចូល​លេងជាមួយក្រុម ប្រហែលដល់ទៅ ១២ ប្រកួត ក្រោយពីកីឡាករ បានសាងកំហុសលើកីឡាករខ្សែការពាររបស់ ​​Cordoba ឈ្មោះថា Edimar ដោយជ្រុលដាល់មួយដៃយ៉ាងដំណំលើមុខកីឡាករ ខណៈដែលគាត់ត្រូវបរា​ជ័យ ដោយការរារាំង​ពីខ្សែការពារម្នាក់នេះ។ ក្រោយពីមើលឃើញកំហុសដូច្នោះ អាជ្ញា​កណ្ដាល គ្រាន់តែ​សម្រេចពិន័យកាតក្រហម ដកបេក្ខភាពបណ្ដោះអារសន្នតែប៉ុណ្ណោះ មិនទាន់ហ៊ាន​​សម្រេចជាផ្លូវការទេ ដោយរង់ចាំមើល ការប្រជុំគ្នាបន្ដទៀត។ រហូតមកទល់ពេលនេះ ទោសកំហុស​​​របស់កីឡាករ មិនទាន់ប្រាកដថា​ត្រូវដកបេក្ខ​ភាពចំនួន ១២ ប្រកួតចុងក្រោយនេាះទេ ដោយ​ឡែក​ នៅរង់ចាំការជួបប្រជុំ ១ លើកទៀតនៅថ្ងៃ​ពុធ សប្ដាហ៍នេះ ប្រសិន ទោស​កំហុសមិនត្រូវបានរកឃើញនោះទេ នោះ Ronaldo និងត្រូវបន្ថយការពិន័យនេះដែរ ។ 

យោងតាមការចុះផ្សាយបន្ដថា អាជ្ញាកណ្ដាលក្នុងការប្រកួតនោះ គាត់ក៏មិនបានគិតដែរថា​ទោសកំហុស​ដែលកើតឡើងដូច្នោះ ត្រូវពិន័យធ្ងន់ធ្ងយ៉ាងនេះ សោះ ។ ហើយផ្អែកលើ ការចុះផ្សាយលើកមុន ទោស​កំហុសដែល មើលឃើញ គឺ មិនមែន​ បង្កឡើងដោយការដាល់នោះ ទេ គឺ ដោយសាការទាត់របស់កីឡា​ករ​​លើ ខ្សែការពារម្នាក់នេាះ។ 


 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Ronaldo