CamNews

តារា 

ស្ងាត់ៗ Floyd ស្រាប់តែសម្ញ៉ែងមិត្ដស្រីថ្មី ទំនងគ្រប់យ៉ាង ខ្លាំងជាងអ្នកមុនៗ

ព័ត៌មានកីឡា៖ រឿងដែលចាប់អារម្មណ៍ ចំពោះអតីតកីឡាករប្រដាល់ ជនជាតិអាមេរិក Floyd Mayweather មួយរយៈពេលខ្លីនេះដូចជាផ្ទុះឡើងខ្លាំង មិនថាទ្រព្យសម្បតិ្ដ កេរ្ដិ៍ឈ្មោះ បំណិនជីវិតដ៏ប្លែកជាមួយនឹងការយកសត្វខ្លាមកចិញ្ចឹម និងទិញនាឡិការតម្លៃកប់ពពកនោះ ឥលូវរហូតមកទល់នឹងពេលនេះ នៅមានការបង្ហាញពីមិត្ដស្រីថ្មីម្នាក់ទៀត មានឈ្មោះថា Jamie Lynn ។ 

ក្រៅពីឆាកជីវិតសោយសុខ លើគំនរមាសប្រាក់ លុយកាក់ទ្រព្យសម្បត្ដិដ៏ស្ដុកស្ដម្ភ Floyd Mayweather ក៏ត្រូវបានគេដឹងថា​មានការផ្លាស់ប្ដូរមិត្ដស្រីមិនតិចនោះដែរ តែក្នុងចំនោមអ្នកទាំងនោះ គឺមានតែ អ្នកនាង​ Philip Rivers ទេត្រូវបានគេស្គាល់ច្បាស់ ហើយធ្លោយរហូតមានកូនទៀតផង។ មិត្ដស្រីក្រោយ​មក​ទៀត មិនត្រូវបានគេស្គាល់ឲ្យប្រាកដ ហើយកីឡាករ ក៏មិនសូវជាបង្ហាញជាសាធារណៈឲ្យមនុស្សគ្រប់គ្នាបានដឹងផងដែរ ប៉ុន្ដែសម្រាប់អ្នកបច្ចុប្បន្នឈ្មោះ Jamie Lynn ដូចជាមានភាពទូលំទូលាយខ្លាំងជាងអ្នកមុន។

មិត្ដស្រីថ្មីពេលបច្ចុប្បន្ន ត្រូវបានគេដឹងថា ដូចជាមានអំណាច ​និងតំណែងខ្លាំងជាង មិត្ដស្រីកន្លងមក បើផ្អែកលើ សកម្មភាព ការស្លៀកពាក់ គ្រៀងតុបតែង និងអលង្កាលើខ្លួននាង ដែលហាក់ដូចជា ត្រូវទទួលបានពីការផ្ដល់ឲ្យរបស់ Floyd ហើយប្ដូរមកវិញជាមួយនឹងកាដូលក្ខខណ្ឌជីវិតរស់នៅជាមួយនឹង​គាត់​។ តែទោះជាយ៉ាងណា អ្នកទាំងពីរដូចជាបង្ហាញភាពស្និតស្នាល គ្នាខ្លាំង បើសូម្បីតែកូនរបស់ Floyd ក៏មានទំនាក់ទំនងល្អនឹងម្ដាយថ្មីរបស់ប៉ាពួកគេដែរ ។ ទស្សនារូបភាពខាងក្រោម ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ larrybrownsports


Tags: Sport News Boxing Floyd