(ភ្នំពេញ)៖ ជនប្រដាប់អាវុធ២នាក់ កាំភ្លើងខ្លីមួយដើម បានភ្ជង់ និងបាញ់មួយគ្រាប់ រួចឆក់យកកាបូប ពីស្រ្តីម្នាក់ ខណៈចុះពីលើរថយន្ត ស្ថិតនៅមុខផ្ទះល៥៦A ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នៅវេលាម៉ោង១៖២០នាទី រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍មកថា ស្រ្តីរងគ្រោះ បានបើករថយន្ត ហាយឡេនឌឺ ទៅលេងផ្ទះបងប្អូន នៅកន្លែងកើតហេតុ ហើយនៅពេលឈប់រថយន្ត រៀបនឹងចុះនោះ ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកភ្ជង់ និងបាញ់មួយគ្រាប់ ឆក់យកកាបូប មុនពេលបើកម៉ូតូគេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដើម្បីធ្វើការសួរនាំ ជួយតាមស្វែងរកចាប់ខ្លួន ជនប្រដាប់អាវុធទាំង២នាក់៕
ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី