CamNews

ព័ត៌មានជាតិ 

ចោរ២នាក់ បន្លំចូលផ្ទះវីង នៅស្រុកគងពិសី រួចឆក់កាបូកដែលមានប្រាក់៧,៥០០ដុល្លារ ទៅបាត់

(កំពង់ស្ពឺ)៖ អធិការនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅម៉ោងប្រមាណ ៤៖១៥នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានក្រុមចោរ២នាក់ បានបន្លំខ្លួនចូលទៅផ្ទះលក់ចាប់ហួយ  និង Wing មួយកន្លែង នៅភូមិម្កាក់  ឃុំស្នំក្រពើ ស្រុកគងពិសី រួចហើយឆក់កាបូបលុយរបស់ម្ចាស់ផ្ទះ ដែលមានទឹកប្រាក់ក្នុងនោះប្រហែល ៧,៥០០ដុល្លារ ទៅបាត់តែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវចោរឆក់កាបូបនោះមានឈ្មោះ សូត្រ សី្រនាង  រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ២នាក់, គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ និងភិនភាគនៅឡើយ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវបន្តទៀត ដើម្បីឈានទៅដល់ការចាប់ខ្លួន ជនដៃឆៅទាំងពីរនាក់ខាងលើ៕


ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh