CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញសាកសពអ្នកបើយន្តហោះវៀតណាម ដែលបាត់ខ្លួន

សាកសពមួយក្នុងចំណោមសាកសពពីររបស់អ្នកបើកបរយន្តហោះចម្បាំង Su-30MK2 របស់
វៀតណាម ត្រូវបានគេរកឃើញហើយ កាលពីយប់ម្សិលមិញ។

ព័ត៌មានពីវៀតណាម ឱ្យដឹងថា អ្នកនេសាទវៀតណាមបានប្រទះឃើញសាកសពមួយ រួមនឹង
ឆត្រយោង អណ្ដែតនៅលើផ្ទៃសមុទ្រ ដែលស្ថិតនៅភាគអាគ្នេយ៍ ចម្ងាយពីកោះ Hon Me
ប្រមាណជា ៧០គីឡូម៉ែត្រ និងមានចម្ងាយពីតំបន់យន្ដហោះចម្បាំងធ្លាក់ ប្រមាណជាជាង ៣០
គីឡូម៉ែត្រ។

យន្ដហោះចម្បាំង SU-30MK2 ដែលវៀតណាមទិញពីរុស្ស៊ី

ក្រោយពីបានពិនិត្យ សមត្ថកិច្ចអះអាងថា នេះគឺជាសាកសពរបស់អ្នកបើកយន្តហោះ Tran
Quang Khai អ្នកដែលបានបាត់ខ្លួនក្នុងករណីធ្លាក់យន្ដហោះចម្បាំង Su-30 ខណៈពេលកំពុង
ហ្វឹកហាត់ហោះហើរនៅលើសមុទ្រ។

ចំណែកអ្នកបើកយន្ដហោះម្នាក់ទៀតឈ្មោះ Nguyen Huu Cong ត្រូវបានសង្គ្រោះដោយ​អ្នក
នេសាទ។

សូមបញ្ជាក់ថា SU-30MK2 គឺជាយន្ដហោះចម្បាំងផលិតដោយប្រទេសរុស្ស៊ី ដែលត្រូវបាន
ចាត់ទុកថា ជាយន្តហោះទំនើបបំផុតនាបច្ចុប្បន្ន។

វៀតណាមបានចុះហត្ថលេខ ទិញយន្ដហោះខាងលើចំនួន ៣២គ្រឿង ពីរុស្ស៊ី។ក្រោយគ្រោះ
ថ្នាក់យន្ដហោះនេះ​ ក្រសួងការពារជាតិវៀតណាម បានបញ្ជាឱ្យផ្អាករាល់សកម្មភាពហោះហើរ
របស់ SU-30MK2 ។

ប្រែសម្រួល ៖ បុត្រា


Tags: យន្ដហោះធ្លាក់ វៀតណាម