CamNews

ព័ត៌មានជាតិ 

ផ្ទុះការភ្ញាក់ផ្អើលខ្លាំង! ពិធីមង្គលការធំមួយនៅកោះពេជ្រ ៦០ តុ មិនយកចំណងដៃពីភ្ញៀវទាំងអស់

ភ្នំពេញ ៖ នៅក្នុងពិធីមង្គលការរបស់ប្តីប្រពន្ធមួយគូបានធ្វើឲ្យទីក្រុងភ្នំពេញផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីដឹងថា ប្តីប្រពន្ធមួយគូនេះបានប្រកាសប្រាប់ភ្ញៀវទាំងអស់ដែលមកចូលរួមនៅក្នុងពិធីមង្គលការនេះមិនឲ្យចងដៃនោះឡើយ ។ 

ពិធីមង្គលការនេះប្រារព្ធធ្វើឡើយនៅឯកោះពេជ្រដែលជាកន្លែងល្បី និងមានតម្លៃថ្លៃគួរសមដែរ ប៉ុន្តែប្តីប្រពន្ធបែរជាមិនទទួលចំណងដៃពីភ្ញៀវទាំងអស់ដែលបានចូលរួមទៅវិញ ពិតជាចម្លែកមែនទែន ។ 

គួរបញ្ជាក់ឲ្យដឹងថា​ មង្គលការនេះបានធ្វើឡើយយ៉ាងអធិកអធមណាស់ ហើយថែមទាំងអញ្ជើញភ្ញៀប្រហែលជា ៦០ តុ ឯណោះ ។ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់គូរស្វាមីភរិយាយមួយដែលរៀបចំពិធីជប់លៀងមង្គលការនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបានអញ្ជើញភ្ញៀវចូលរួម ។ ការអញ្ជើញភ្ញៀវចូលរួមនីមួយៗម្ចាស់កម្មវិធីក៏ដូចជាសាច់ញ្ញាតិ កូនកំលោះ កូនក្រមុំ បានប្រកាសប្រាប់ភ្ញៀវរបស់គេរៀងៗខ្លួនថា ពុំទទួលចំណងដៃឡើយ ។ ហើយសូមអញ្ជើញចូលរួមដោយក្តីសប្បាយរីករាយចុះ ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Local news Phnom Penh