ពេលប្រទេសអង់គ្លេស សម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) នោះ Premier League នឹងជួបគ្រោះ មហន្តរាយធំមិនខាន។ គ្រោះធំនោះគឺ កីឡាករបរទេស (កីឡាករមិនមែនជាជនជាតិអង់គ្លេស) រាប់រយនាក់ នឹងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់មកលេងនៅបណ្តាក្លឹបនៅ ប្រទេសអង់គ្លេស។ ជាក់ស្តែង បណ្តាកីឡាករឆ្នើមៗដូចជា Martial, Payet, Kante នឹងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ មកលេងនៅ English Premier League នោះទេ។ ក្រៅពីនេះ បើសិនជាចង់បាន Paul Pogba នោះ Man City នឹងត្រូវ ចំណាយប្រាក់រហូតដល់ ២០៣លានអឺរ៉ូ ឯណោះ។
បណ្តាកីឡាករនៅអឺរ៉ុប នឹងពិបាកមកធ្វើការលេងបាល់ នៅប្រទេសអង់គ្លេស ពេលប្រទេសនេះ ចាកចេញ ពីសហភាពអឺរ៉ុប (រូបភាព៖ Goal)
បើយោងតាមបទប្បញ្ញត្តិបច្ចុប្បន្ននេះ បណ្តាកីឡាករដែលកាន់លិខិតឆ្លងដែន EU សុទ្ធតែអាចធ្វើការ ប្រកួត និងធ្វើការនៅប្រទេសអង់គ្លេស ដោយមិនចាំបាច់ដាក់ពាក្យសុំលិខិតអនុញ្ញាតការងារ។ ផ្ទុយទៅ វិញ ពេលអង់គ្លេសចាកចេញពី EU ពួកគេនឹងត្រូវបំពេញនូវបណ្តាតម្រូវការដ៏តឹងរឹងថ្មី ដើម្បីទទួលបាន ទិដ្ឋាការការងារ។
តាមបទប្បញ្ញត្តិ បណ្តាកីឡាករដែលស្ថិតនៅក្នុង ១០ ប្រទេសឈរលំដាប់កំពូលតារាងចំណាត់ថ្នាក់ FIFA ត្រូបបំពេញលក្ខខណ្ឌឲ្យបាន ៣០% នៃការប្រកួតឲ្យជម្រើសជាតិ ក្នុងរង្វង់រយះពេល ២ឆ្នាំចុងក្រោយ សិន ទើបអាចអនុញ្ញាតទៅលេងនៅក្រៅបាន។ សម្រាប់ដប់ៗប្រទេសបន្តបន្ទាប់ទៀត ត្រូវបំពេញ លក្ខខណ្ឌឲ្យបានចំនួនបន្តបន្ទាប់គ្នា ៤៥%, ៦០% និង ៧៥% សម្រាប់បណ្តាប្រទេសដែលមានលេខរៀង ចាប់ពី ២១ ដល់ ៥០ នៅក្នុងតារាង FIFA។ កត្តានេះ កីឡាករ Martial, Payet ឬក៏ N’golo Kante គឺសុទ្ធ តែមិនអាចមកធ្វើការលេងនៅ English Premier League ទេ។
Payet មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការផ្តល់ជូនលិខិតការងារនៅប្រទេសអង់គ្លេសនោះទេ ពេលប្រទេសនេះ ចាកចេញពី EU (រូបភាព៖ AFP)
យោងតាមការស្រាវជ្រាវរបស់ BBC កាលពីពេលថ្មីៗនេះ មិនយូរប៉ុន្មាន បានឲ្យដឹងថា មានកីឡាករនៅអឺរ៉ុបចំនួន ៣៣២ នាក់ កំពុងតែលេងនៅ English Premier League, Championship និង Scottish Premier League នឹងមិនអាចបំពេញបាននូវបទដ្ឋាននេះឡើយ ពេលប្រទេសអង់គ្លេសចាកចេញពី EU។ “មានកីឡាករដល់ទៅជាង ១០០នាក់ លេងនៅ English Premier League ដែលនឹងប៉ះពាល់ ក្នុងនោះ Newcastle, Aston Villa និង Watford នឹងបាត់បង់កីឡាករ ដល់ទៅ ១១នាក់។ ក្នុងពេលដែលក្លឹបដែលនៅក្របខណ្ឌក្រោមនេះគឺក្លឹប Charlton Athletic ត្រូវរកកីឡាករដល់ទៅ ១៣នាក់ មកជំនួស” នេះបើ យោងតាមកាសែត The Week ដែលបានដកស្រង់ប្រភពព័ត៌មានឲ្យដឹង៕
- អានអត្ថបទ៖ ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ
ប្រែសម្រួល៖ មង្គល