CamNews

ព័ត៌មានជាតិ 

ដំណឹងថ្មីស្ដីពីការត្រួតពិនិត្យលើលិខិតស្នាមយានយន្តផ្សេងៗ ត្រូវបានផ្អាកជាបណ្ដោះអាសន្នហើយ ទូរទាំងប្រទេស

ព័ត៌មានជាតិ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុននេះ​ មានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទងទៅនឹងដំណឹង ថ្មីស្ដីពីការត្រួតពិនិត្យ លើលិខិតស្នាមយានយន្តផ្សេងៗ ខណៈដែល​មានការផ្អាកជាបណ្ដោះអាសន្ន ទៅលើយន្ដការមួយនេះ ។ 

សារាចរថ្មីដកស្រង់ចេញពីគណនេយ្យ ហ្វេសប៊ុក ឈ្មោះថា ផែង វណ្ណៈ បានភ្ជាប់ជាមួយនឹង ខ្សែអាថ៌យ៉ាងខ្លីបានបញ្ជាក់ថា» ដំណឹងល្អសំរាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងបារម្មណ៍អំពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរ ។
នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបទបញ្ជាថ្មីដោយបាន ជំរាបមកស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និង អធិការដ្ឋានក្រុង ខណ្ឌ ស្រុក អោយផ្អាកត្រួតពិនិត្យមួយរយៈលើលិខិតស្នាមយានយន្ត ដូចជា ៖ ប័ណ្ណបើកបរ ប័ណ្ណសំគាល់ទោចក្រយានយន្ត វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស និង លិខិតធ្វើអាជីវកម្ម ចំពោះរថយន្តដឹកជញ្ជូន រហូតដល់មានបទបញ្ជាជាថ្មី ។ 
សូមអបអរសាទរចំពោះចំណាត់ការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបញ្ចៀសនូវការអនុវត្តន៍ទាំងប្រទាំងប្រទើសជាមួយប្រជាពលរដ្ឋ »៕

រូបភាពឯកសារ


ដំណឹងល្អសំរាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងបារម្មណ៍អំពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរ នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបទបញ្ជាថ្មីដោយបាន ជំរាបមកស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និង អធិការដ្ឋានក្រុង ខណ្ឌ ស្រុក អោយផ្អាកត្រួតពិនិត្យមួយរយៈលើលិខិតស្នាមយានយន្ត ដូចជា ៖ ប័ណ្ណបើកបរ ប័ណ្ណសំគាល់ទោចក្រយានយន្ត វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស និង លិខិតធ្វើអាជីវកម្ម ចំពោះរថយន្តដឹកជញ្ជូន រហូតដល់មានបទបញ្ជាជាថ្មី ។ សូមអបអរសាទរចំពោះចំណាត់ការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបញ្ចៀសនូវការអនុវត្តន៍ទាំងប្រទាំងប្រទើសជាមួយប្រជាពលរដ្ឋ ៕

Posted by ផែង វណ្ណៈ on Tuesday, January 5, 2016

ដោយ៖ អឿ អ៊ុយ


Tags: Cambodia Social News PP