CamNews

ព័ត៌មានជាតិ 

ចូរប្រុងប្រយ័ត្ន! បន្តិចទៀតនឹងមានព្យុះឆ្លងកាត់ប្រទេសយើងហើយ

ក្នុងរយៈពេលប្រមាណ៥ថ្ងៃខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះត្រូពិក Bolavan ដោយមានការធ្លាក់ភ្លៀងសឹងតែពាសពេញផ្ទៃប្រទេស ជាពិសេសតំបន់ឆ្នេរសមុទ្រ និងវាលទំនាប។

យោងតាមសាររបស់ក្រសួងធនធានទឹក និងឧតុនិយមបានរាយការណ៍ថាព្យុះត្រូពិក Bolavan បានប្រមូលផ្តុំ និងធ្វើដំណើរចេញពីទិសអាគ្នេយ៍នៃប្រទេសហ្វីលីពីនសំដៅទៅរកសមុទ្រចិនខាងត្បូង។

ព្យុះនេះ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើតំបន់កណ្តាលឆ្នេរកណ្តាលរបស់ប្រទេសវៀតណាម និងជះឥទ្ធិពលមធ្យមទៅលើតំប់មេគង្គដែលតា (Mekong Delta)។

យ៉ាងណាមិញ ប្រទេសកម្ពុជាក៏នឹងទទួលរងឥទ្ធិពលបន្តិចបន្តួចពីព្យុះ Bolavan នេះផងដែរ ដោយកាលពីម្សិលមិញ និងថ្ងៃសៅរ៌នេះនឹងមានកំណពពកជាច្រើននៅពាសពេញផ្ទៃមេឃ ហើយចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារនឹងមានការធ្លាក់ភ្លៀង ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ និងវាលទំនាប។

កញ្ញា ពៅ យានី ជាអ្នករស់នៅខេត្តបាត់ដំបង បានរៀបរាប់ថា កញ្ញាបានទទួលពត៌មានអំពីការព្យាករណ៍ឧតុនិយមតាមរយៈគេហទំព័រហេ្វសបុករបស់ក្រសួង ហើយកញ្ញាក៏បានធ្វើការផ្សព្វផ្សាយពត៌មានទៅដល់ប្រជាកសិករដែលកំពុងប្រមូលផល និងកំពុងហាលស្រូវ។

កញ្ញាបានបន្ថែមទៀតថា "ការជូនដំណឹងជាមុននេះ គឺពិតជាអត្ថប្រយោជន៍ខ្លាំងណាស់ ដោយសារតែកសិករទាំងអស់គឺត្រូវការពេលវេលាដើម្បីរៀបចំមុនពេលដែលអាកាសធាតុប្រែប្រួល" ៕

ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ KhmeTimes


Tags: Local news Social news