CamNews

ព័ត៌មានជាតិ 

ក្រសួងបីចេញប្រកាស ស្តីពីទម្រង់បែបបទនៃបង្កាន់ដៃ ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ ផ្លូវគោក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើប្រកាសអន្តរ ក្រសួងស្តីពីទម្រង់បែបបទ នៃបង្កាន់ដៃពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។

ប្រកាសអន្តរក្រសួងបានបញ្ជាក់ថា បង្កាន់ដៃពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបោះពុម្ភឡើងដោយក្រសួងមហាផ្ទៃ ដោយប្រើប្រាស់សម្រាប់ ដាក់បន្ទុកដល់អ្នកប្រព្រឹត្តអំពើល្មើសឲ្យបង់ប្រាក់ពិន័យ លើបទល្មើសនឹងច្បាប់ ដែលសាមីខ្លួន បានប្រព្រឹត្តជាក់ស្តែង៕

ព័ត៌មានលម្អិត សូមអានប្រកាសអន្តរក្រសួងទាំងស្រុង៖

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP