ព័ត៌មានកីឡា៖ កិច្ចសម្ភាសន៍ផ្ទាល់របស់អ្នកសារព័ត៌មានជាមួយកីឡាករ Ronaldo ក្រោយពីកម្មវិធីទទួលរង្វាន់ បង្ហាញពីភាពនៅនឹករលឹកទៅដល់អតីតក្រុមរបស់ខ្លួន និង មិត្ដភក្ដិជាច្រើនទៀតក្នុង Manchester United ។
កិច្ចសម្ពាស់ផ្ទាល់ជាមួយអ្នកការសែត សុំសេចក្ដីអះអាង និង ការនឹករលឹកដល់ក្រុមចាស់របស់ខ្លួនRonaldo បានសម្ដែងការបង្ហាញថាគាត់ មិនបានភ្លេចអតីតក្រុមចាស់ Manchester United ឡើយ ជាពិសេស លោក Sir Alex Ferguson និង មិត្ដភក្ដិរួមក្រុមទាំងអស់ បើទោះបីជាគាត់បានចាកចេញពីក្រុមអស់រយៈពេលជាយូមកហើយ ចាប់តាំងពី ឆ្នាំ ២០០៩ មកម្ល៉េះ។
Manchester United នៅតែនឹកស្រលាញ់ ចូលចិត្ដ ទេពកោសល្យរបស់ Ronaldo បើទោះបីជាកីឡាករមិនព្រមសម្រេចវិលត្រលប់ទៅវិញក៏ដោយ ក៏ក្រុមនៅតែទទួចបន្ដក្ដីសង្ឃឹមអូសទាញទឹកចិត្ដកីឡាករឲ្យវិលទៅវិញ។
ប្រភពព័ត៌មានបន្ដទៀតថា គាត់មិនអាចបំភ្លេច ក្រុមកំណើតរបស់ខ្លួនបានឡើយ បើទោះជាគាត់ត្រូវប្រែប្រួលទៅជាយ៉ាងណាក៏ដោយ ។ ថ្វីត្បិតតែគាត់បានផ្ទេរចូលមកកាន់ Real Madrid ក៏ដោយក្ដី ប៉ុន្ដែទំនាក់ទំនងរបស់គាត់ នៅតែមានភាពផ្អែមល្ហែមជាមួយ Sir Alex Ferguson ហើយគាត់តែងតែមានពេលវេលាសំណេះសំណាលគ្នាជាញឹកញាប់ណាស់ ។ ខ្ញុំនៅតែមានការនឹករលឹកដល់គាត់ជានិច្ច គាត់គឺជា គ្រូបង្វឹកដ៏ល្អបំផុត ក្នុងលោក ។
ស្របនិងការលើកឡើងជាបន្ដរបន្ទាប់ របស់ Ronaldo មិត្ដភក្ដិ ព្រមទាំងអតីតថ្នាក់ដឹកនាំ ត្រូវបានបង្ហាញទាំងអស់ហើយ ប៉ុន្ដែចម្លែក មិនបាន បង្ហាញពីថ្នាក់ដឹកនាំបច្ចុប្បន្ន គឺ លោក Louis van Gaal ។ ពិតណាស់ពីព្រោះ ការចាកចេញរបស់កីឡាករ គឺមុនពេលចូលមកកាន់តំណែងរបស់ Louis van Gaal ក្នុងMan United ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror