CamNews

តារា 

ទោះមុខកាត់ទៅរកឪពុកមែន ប៉ុន្តែកូនប្រុសនាង Chompoo មានចំណុចមួយដូចម្តាយ តាំងពីតូច

ថៃ ៖ កាន់តែធំលូតលាស់ឡើង កូនប្រុសភ្លោះរបស់តារាសម្តែងថៃនាង Chompoo araya ត្រូវបានគេសង្កេតឃើញថា មានមុខមាត់កាត់ទៅរកលោក Nott Witsarut Rungsisingpipat ដែលជាឪពុក ។ ប៉ុន្តែនៅមានចំណុចពិសេសមួយដែល Storm និង Thunder កាត់ទៅរកអ្នកម៉ាក់គឺ ចូលចិត្តញុំអាហារពេលដែល Chompoo ចូលចិត្តទទួលទាន ។ នេះបើយោងតាមការបង្ហោះរបស់តារាថៃរូបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា កូនប្រុសភ្លោះដែលមានឈ្មោះថា Storm និង Thunder កាន់តែលូតលាស់ធំឡើងពីមួយថ្ងៃទៅមួយ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងដោយផ្ទាល់ពីតារាស្រីវ័យ ៣៦ ឆ្នាំ និងអ្នកនៅក្នុងផ្ទះ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat