ព័ត៌មានកីឡា៖ ក្លឹប Barcelona ដែលបានធ្វើដំណើរមកកាន់ទឹកដីអាស៊ីកាលពី ម្សិលម្ង៉ៃមិញដើម្បីចូលរួបប្រកួត ជាមួយក្រុមខ្លាំងប្រចាំនៅចិន Guangzhou Evergrande ក្នុងប្រទេសជប៉ុន នាព្រឹត្ដិការណ៍ Club World Cup នៅថ្ងៃព្រហស្បតិ៍ខាងមុខ បានសម្ដែងការព្រួយបារម្មណ៍ជាមុន ខណៈដែលដំណើរលើកនេះ ក្លឹប ត្រូវអវត្ដមាន Naymar ។
បើតាមការសង្កេតទៅលើទម្រង់រៀបចំរបស់ក្លឹប មួយនេះ ដូចជាគ្មានអ្វីត្រូវព្រួយបារម្មណ៍នោះទេ ដោយឡែក ជើងប្រយុទ្ធស្ថិតក្រោមវត្ដមាន ខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក គឺកីឡាករ Messi ក៏មានវត្ដមាន ក្នុងឱកាសនោះផងដែរ ក្រៅពីនោះ នៅមាន Luis Suarez ម្នាក់ទៀត។
កីឡាករ Jordi Alba ដែលលេងក្នុងមុខតំណែងជា ខ្សែការពារបានបង្ហាញពីការព្រួយបានរម្មណ៍ចំពោះការប្រកួតមួយនេះ ដោយកីឡាករបានអះអាងថា វត្ដមាន Neymar គឺសំខាន់សម្រាប់ក្រុម ព្រោះកន្លងមកកាលពីអវត្ដមាន Messi រយៈពេលដល់ទៅជាង ១ខែ កីឡាករខ្សែប្រយុទ្ធវ័យក្មេង ជម្រើសជាតិ ប្រេស៊ីល នៅតែអាចជួយក្លឹបជោគជ័យច្រើន។ ហើយក្នុងរដូវកាលនេះ កីឡាករបានជាប់ឈ្នោះជាកីឡាករឆ្នើម ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងរដូវកាលថ្មីនៃក្របខណ្ឌ La Liga ។ Neymar ពិតជាសំខាន់សម្រាប់ Barcelona ខ្លាំងណាស់ ក្នុងស្ថានភាពបច្ចុប្បន្ន Neymar ត្រូវបានគេសម្លឹងមើលឃើញថា គាត់ពិតជា លេចធ្លោជាងគេ ក្នុងចំណោមខ្សែប្រយុទ្ធទាំងបី MSN។ តែទោះជាយ៉ាងណាក៏ កីឡាករ ក្លឹប Barce ទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យដូចរដូវកាលមុនដែល ក្លឹបអាចប្រជែងបាន នូវ ពានរង្វានដល់ទៅ ៣ ក្នុងពេលតែមួយ។ ហើយសម្រាប់ពេលនេះ ក្លឹបក៏នៅមានជំនឿ ជឿជាក់ផងដែរថា ទោះបីជាអវត្ដមាន អ្នកទាំងពីរក៏ Barce នៅតែអាចធ្វើបាន។
គូសបញ្ជាក់ផងដែរថា ក្លឹប Barcelona ត្រូវអវត្ដមាន Neymar សម្រាប់ព្រឹត្ដិការណ៍ Club World Cup 2015 ដោយប៉ះជាមួយ ជើងខ្លាំងនៅចិន គឺក្លឹប Guangzhou Evergrande ។ Neymar ត្រូវរងរបួសជើង នាពេលហ្វឹកហាត់ តាំងតែពីចុងសប្ដាហ៍មុនម្ល៉េះ ដូច្នេះសម្រាប់ ព្រឹត្ដិការណ៍នេះ កីឡាករមិនអាចចូលរួមបាននោះទេ។