CamNews

កីឡាអន្តរជាតិ 

អាជ្ញាធរប្រទេសស្វីស ប្រគល់ឯកសារធនាគារ ទាក់ទងនឹងអំពើពុករលួយ FIFA ទៅឲ្យអាមេរិក

ព័ត៌មានកីឡា៖​ មន្ដ្រីអាជ្ញាធរប្រទេសស្វីសបានសម្រេចចិត្ដព្រមប្រគល់ សំណុំឯកសារភស្ដុតាង គណនេយ្យ​ធនាគារ​ ជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវ ពុករលួយក្នុងសង្គម FIFA ឲ្យទៅកាន់ដៃគូរម្ខាងទៀត គឺប្រទេសអាមេរិក ហើយកាលពីថ្ងៃពុធម្សិលមិញ។ 

ការិយាល័យសហព័ន្ធយុតិធម៌ បានថ្លែងថា កញ្ចប់ភស្ដុតាងទាំងនោះ នឹងត្រូវបានប្រើប្រាស់សម្រាប់កិច្ចប្រតិបត្ដិការស៊ើបអង្កេតលើរឿងក្ដីពុករលួយ របស់មន្ដ្រីបាល់ទាត់ ជាច្រើនរូបទៀត ខណៈដែលស្ថិតក្នុងការសង្ស័យជាមួយនឹងការប្រើប្រាស់ សំណូក​នឹងការការពារ ។ ជាមួយគ្នានោះផងដែរ មន្ដ្រីជនជាតិស្វីសក៏បានថ្លែងដែរថា » វាគឺជាប់ទាក់ទងទៅនឹងគណនេយ្យធនាគារជាច្រើន​ដែលត្រូវបានគេប្រើប្រាស់ខុសច្បាប់ដើម្បី ចរាចរលុយខ្មៅទាំងនោះ ជាមួយនឹងការទទួលបានសិទ្ធទីផ្សារ ការប្រកួតបាល់ទាល់ទាត់ របស់ប្រទេស អាមេរិកឡាទីន និង សហរដ្ឋអាមរិក»។ 

របាយការណ៍នឹងកំណត់ហេតុជាច្រើនទាក់ទងទៅនឹង Sports Marketing Agency ISL ត្រូវបានទាមទារស្នើរ​សុំ​ផងដែរ​ ហើយចំណែក​ ការិយាល័យសហព័ន្ធយុតិធម៌ ក៏កំពុងតែយកចិត្ដទុកដាក់ពិនិត្យសារឡើងវិញ លើ​សំណុំឯកសារទាំងនោះ ដើម្បីបញ្ជាក់ឲ្យដឹងច្បាស់ថា តើពួកគេពិតជាមានជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលគេ បានស៊ើបអង្កេតមែននោះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ soccer.nbcsports


Tags: Sport News FIFA Sepp Blatte