CamNews

យល់ដឹង 

តិច​និក​សម្រាប់​បុរស​ចង់​រួមភេទ​បាន​យូរ

រាល់ពេល​រួមភេទ​សម្ព័ន្ធ​ម្ដងៗ បុរស​ខ្លះ​អាច​បានយូរ ឯ​បុរស​ខ្លះ​ទៀត​តែ​មួយប៉ប្រិចភ្នែក​
ប៉ុណ្ណោះ ក៏​ដល់ត្រើយ​ទៅហើយ ទុកចោល​ស្ត្រី​ជា​ដៃគូ​ឲ្យនៅ​ហេ​លហាល កណ្ដាល
​សាគរ​តែម្នាក់ឯង ។ ប៉ុន្ដែ​តិច​និក​ខាងក្រោម អាច​ជួយ​ឲ្យ​ការ​រួមភេទ​សម្ព័ន្ធ ប្រព្រឹត្តទៅ
​បាន​យូរ​ឡើង​បាន​� ។​

ឆាប់​ចេញ​ទឹកកាម ជា​ភាវៈ​ដែល​មនុស្ស​ប្រុស​ពុំ​អាច​គ្រប់គ្រង​អារម្មណ៍ នៅពេល​រួមភេទ
​កុំ​ឲ្យ​ឆាប់​ចេញ​ទឹកកាម ។ ជា​ធម្មតា​របស់​បុរស ក្នុងការ​រួមភេទ គិត​ចាប់ពី​វិនាទី​ដំបូង រហូត
​ឈានដល់​ចំណុច​កំពូល នៃ​ភាព​ស្រណុក​ស្រួល មាន​រយៈពេល 3-4 នាទី ។ បើ​ដល់
ត្រើយ​មុន​រយៈពេល​នេះ ចាត់ទុកថា ឆាប់​ចេញ​ទឹកកាម តែ​ទោះជា​យ៉ាងណា មាន​វិធី
​ងាយៗ ដើម្បី​ពន្យារពេល​រួមភេទ ឲ្យ​យូរ​ឡើងបាន​� ។​

1. សុ​រា : ការ​ពិសារ​ស្រា​ក្រឡុក (Cocktail) 1-2 កែវ អាច​ជួយ​កាត់បន្ថយ​ការ​តបស្នង ចំ
ពោះ​សព៌ាង្គកាយ ឲ្យ​វា​ដំណើរការ​យឺត​ជាង​មុន​បាន គិត​រួម​ទាំង​ការបញ្ចេញ​ទឹកកាម​ផង ។
ប៉ុន្ដែ​ពុំ​គួរ​ពិសារ​ញឹកញាប់​ពេក​ឡើយ ព្រោះ​នាំឲ្យ​កើត​អាការស៊ាំ និង​នាំឲ្យ​មាន​ផលអា​ក្រ​ក់
​ច្រើន​ជាង​ផល​ល្អ ចំពោះ​ជីវិត​សិច ។​

2. Cock Ring ឬ​កង​រឹត​អង្គជាត ត្រូវបាន​ប្រើ​សម្រាប់​ពាក់​នៅ​ត្រង់​បរិវេណ​គល់​លិង្គ ដើម្បី
​ជួយ​ទប់​នូវ​លំហូរ​របស់​ឈាម ឲ្យមាន​អាការ​ស្ពឹក រឹង​បានយូរ និង​នៅ​ពេល​បញ្ចេញ​ទឹកកាម
ជួយ​ឲ្យ​កើត​មាន​អារម្មណ៍​ស្រៀវ​ស្រើប​យ៉ាងខ្លាំង ។ ជាពិសេស ប្រើ​កង​មាន​សភាព​គ្រើម
(Screaming O Ring) កាន់តែ​ប្រសើរ ព្រោះ​មិន​ត្រឹម​ជួយ​ពន្យារ ការបញ្ចេញ​ទឹកកាម​ដល់​
ភាគី​បុរស​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​បង្កើន​ភាព​ស្រណុក​ស្រួល ដល់​ភាគី​ស្ត្រី​ជា​ដៃគូ​
ផងដែរ ។​

3. តិច​និក​ច្របាច់ : តិច​និក​នេះ ប្រើ​នៅ​ខណៈ​ដែល​បុរស​មាន​អារម្មណ៍​ជិត​ចេញ​ទឹកកាម
ដោយ​ប្រើ​ម្រាម​មេដៃ និង​ម្រាម​ចង្អុល ច្របាច់​ត្រង់​បរិវេណ​គល់​អង្គជាត និង​ក្បែរៗ​ខ្សែ​
វណ្ឌ​ក្បាល​អង្គជាត ប្រមាណ 20 វិនាទី ស៊ឹម​បន្ធូរដៃ​បន្ដិច​ម្ដងៗ ហើយ​ចាប់ផ្ដើម​រួមភេទ
​បន្ដទៀត ។ ធ្វើ​ដូច្នេះ មិន​ត្រឹម​ជួយ​ពន្យារ​ឲ្យបាន​យូរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បង្កើន​
សេចក្ដីសុខ នៅពេល​ឈានដល់​ចំណុច​កំពូល​ទៀត​បាន ។​

4. ប្រើ​ស្រោមអនាម័យ : ស្រោមអនាម័យ​ដែល​មាន​សភាព​ក្រាស់ អាច​ជួយ​កាត់បន្ថយ​កា
រជំរុញ​អារម្មណ៍​ផ្នែក​ផ្លូវភេទ បាន​មួយកម្រិត នាំ​ឲ្យ​អាចពន្យារ​ការបញ្ចេញ​ទឹកកាម​បាន ។​

5. ប្រើ​ថ្នាំ : ថ្នាំ​ពន្យារ​ឲ្យបាន​យូរ ជា​ផលិតផល​ពី​ធម្មជាតិ ១០០% ដោយ​ឆ្លងកាត់​ការត្រួត
ពិនិត្យ ពី​គ្រូពេទ្យ​ជំនាញ​រួចរាល់​ហើយ ។ ថ្នាំ​ប្រភេទ​នេះ ចូល​ទៅ​សម្រួល​កម្រិត​នៃ​សារធាតុ
​សេរ៉ូ​ថូនី​ន (Serotonin) និង​ដូ​ផាមីន (Dopamine) ដែល​ជា​បច្ច័យ​ដ៏​សំខាន់ ក្នុង​ការ​កំណត់
​ពេលវេលា នៃ​ការបញ្ចេញ​ទឹកកាម​របស់​បុរស ។​

6. ប្រើ​ក្បាច់​ស្រី​នៅ​ពីលើ : ក្បាច់​នេះ ជួយ​ឲ្យ​ភាគី​បុរស មាន​ភាព​ធូរស្បើយ​ច្រើន ឯ​ការ
គ្រប់គ្រង​ការបាញ់​ទឹកកាម​ឲ្យបាន​យូរ វា​រឹតតែ​មាន​ភាពងាយស្រួល​ទ្វេ​ឡើង ។​

7. ជួយ​ខ្លួនឯង : ការសម្រេច​កាមគុណ ដោយ​វិធី​ជួយ​ខ្លួនឯង (Masturbation) គឺជា​ការ
គ្រប់គ្រង​អារម្មណ៍​កម្រិត​កំពូល ។ នៅ​ពេល​ជិត​ដល់​ចំណុច​កំពូល ត្រូវ​ផ្អាក​មួយស្របក់​
សិន ទម្រាំរ​សាយ​អារម្មណ៍​ទៅវិញ សឹម​ចាប់ផ្ដើម​បន្ដទៀត ។ ហាត់​ធ្វើ​ដូចនេះ​ដែលៗ​ឲ្យ
បាន3-4 ដង ដោយ​នៅ​ពេល​ហាត់​អនុវត្ត​ម្ដងៗ ត្រូវ​ព្យាយាម​ទាំ​ឲ្យដល់​ចំណុច​កំពូល តាម
​ដែល​អាច​ធ្វើទៅបាន ។ ការហាត់​ដូចនេះ ជួយ​ឲ្យ​បុរស​អាច​គ្រប់គ្រង​ទៅ​លើ​ការពន្យារ
មិន​ឲ្យ​ឆាប់​ចេញ​ទឹកកាម​បាន និង​ជួយ​ឲ្យ​អាច​ធ្វើការ​រួម​ភេទបា​ន​យូរ​ទៀតផង ។​

8. ការហាត់​ខ្ជឹប : ការធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ នៅត្រង់​បរិវេណ​ត្រគាក ដោយ​វិធី​ប្រឹក
​ខ្ជឹប​គូទ​ញឹកញាប់ អាច​ជួយ​ឲ្យ​គ្រប់គ្រង​ទៅ​លើ​ការបញ្ចេញ​ទឹកកាម​បាន ។ វិធី​គឺ​ខ្ជឹប​លែងៗ
ជា​ចង្វាក់​យឺតៗ​ប្រមាណ 30 ដង ហើយ​សម្រាក​មួយស្របក់​សឹម​បន្ដទៀត ។ ក្នុង​មួយ​ថ្ងៃ​
គួរហា​ត់​ឲ្យ​បាន 4-5 ដង ហើយ​ម្ដងៗ​ឲ្យបាន​យូរជាង 30ដង នោះ​នឹង​អាចជួយ​ធ្វើ​ការពន្យារ
​ការបញ្ចេញ​ទឹកកាម​បាន ។ ក្រៅពី​តិច​និក​ខាងលើនេះ នៅ​មាន​វិធី​ជួយ​ឲ្យ​បុរស​បញ្ចេញ​ទឹក
កាម តាមចិត្ត​ដែល​ខ្លួនឯង​កំណត់​បាន​ទៀង​ផង គឺ​អ្នក​ទាំង​ពីរ គួរតែ​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ជា
មួយគ្នា មុននឹង​ចាប់ផ្ដើម​ធ្វើការ​រួម​ភេទ ដែល​វិធី​នេះ​ធ្វើឲ្យ​ភាគី​ស្ត្រី​មាន​ភាព​ធូរស្បើយ​ក្នុង
​អារម្មណ៍ ងាយ​កើតមាន​ចំណង់​សិច និង​ឆាប់​ទៅដល់​ចំណុចកំពូល ។ រីឯ​ភាគី​បុរស​វិញ
នៅពេល​មាន​អារម្មណ៍​ថា ជិត​ដល់​ចំណុចកំពូល​ត្រូវ​ផ្អាក​ធ្វើ​ចលនា​មួយ​ស្របក់ ដោយ​បែរ​
មក​ជួយ​ធ្វើ​ឱ​រ៉ាល់​សិច ឲ្យ​ស្រី​ជា​ដៃគូ​រហូត​ទាល់តែ​អារម្មណ៍​ស្រើបស្រាល របស់​ខ្លួនឯង​វិល
រ​ក​ភាព​ធម្មតា​វិញ​ សឹម​បន្ដ​ដំណើរការ​ទៀត ៕
(ដកស្រង់ពីខ្មែរមេឌា)

Tags: