CamNews

កីឡាអន្តរជាតិ 

Katia Aveiro ខឹងក្រោធនឹងមនុស្សខិលខូច ដែលសរសេរឈ្មោះ Messi លើរូបសំណាក Ronaldo

ព័ត៌មានកីឡា៖ បងស្រីបង្កើតរបស់កីឡាករ Cristiano Ronaldo អ្នកនាង Katia Aveiro បានបង្ហាញពីការ​ឈឺចាប់ជាខ្លាំង នឹងទង្វើរមិនគួរទទួលយករបស់ជនខិលខូចដែលបាន សរសេរឈ្មោះកីឡាករ Messi លើរូបសំណាក របស់ប្អូនប្រុសគាត់ ដែលជម្រុញឲ្យពួកគេអស់នោះគួរតែត្រូវបានបញ្ជូនទៅកាន់ប្រទេស ស៊ីរីយ៉ា ឲ្យអស់ទៅ។​

អ្នកនាង Katia Aveiro បានរៀបរាប់នូវការឈឺចាប់ជាច្រើនទាក់នងនឹងសកម្មភាព ដែលអ្នកនាងយល់ថាជាអំពើអវិជ្ជា ហើយក៏ជារឿងគួរឲ្យខ្មាស់គេខ្លាំងបំផុតដែរ សម្រាប់ប្រជាជាតិ ព័រទុយហ្គាល ក្នុងទឹកដី​កោះ​ដ៏ស្រស់ស្អាត Madeira ។ រូបសំណាកមួយនេះផ្ដល់នូវសោភណ្ឌភាព និងជួយលើកស្ទួយដល់ វិស័យ​កីឡាយ៉ាងមានសក្ដានុពលចំពោះទឹកដីកោះដ៏តូច ដែលជាទឹកដីកំណើតរបស់ Ronaldo ។ 

អ្នកនាង Katia Aveiro បានថ្លែងលើ Twitter របស់អ្នកនាងថា» អ្នកទាំងអស់គ្នាស្គាល់ច្បាស់ហើយ ថាខ្ញុំគឺជាបងស្រីរបស់គាត់ ហើយខ្ញុំក៏មានចំណែកក្នុងរឿងនេះដែរ ខ្ញុំពិតជាមានការខ្មាស់អៀនខ្លាំងណាស់​សម្រាប់ទង្វើរដែលមិនគួរទទួលយក ជាពិសេសក្នុងនាមជាជនជាតិ ទ័រទុយហ្គាល់ដូចគ្នា​បែជាមាន អ្នក​ច្រណែន ឈ្នានីសអាក្រក់យ៉ាងដូច្នេះសោះ។ លើពិភពលោក កោះ Madeira ត្រូវបានគេស្គាល់ថាជា​កន្លែងដែលប្រកបទៅដោយភាព ស្រស់ស្អាត ប្រជាជនរុះរាយរាក់ទាក់ គ្រប់ស្ថានភាពវណ្ណៈ ចំណែកតំបន់ទេស​ចរណ៍ក៏មានច្រើន នេះក៏ព្រោះតែមានការរួមចំណែកពីប្អូនប្រុសរបស់ខ្ញុំ ជួយបង្ហាញប្រាប់​ដល់ពិភពលោកផងដែរ។ ប៉ុន្ដែរឿងមួយគួរឲ្យស្ដាយ នៅលើទឹកដីកោះដ៏ស្រស់ស្អាតនេះបែជាមាន មនុស្ស មានចិត្ដច្រណែន យ៉ាងអាក្រក់ដូច្នេះសោះ ពួកគេគឺជាមនុស្សក្បាលជ្រូក ហើយគួរតែបញ្ជូនទៅកាន់ប្រទេស Syria »។ 

អ្នកនាង Katia Aveiro ក៏បានធ្វើការសុំអភ័យទោសពី ប្រជាជន ស៊ីរីយ៉ាងផងដែរ សម្រាប់ការលើកឡើង​ប៉ះពាល់យ៉ាងដូច្នេះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal


Tags: Sport News Ronaldo Katia Aveiro