CamNews

ព័ត៌មានអន្តរជាតិ 

កាណាដា ព្រមាន​ប្រជាជន​ខ្លួន​ឯង មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ជើង ព្រោះ​ខ្លាច​ជួប «ហានិ​ភ័យ​ធ្ងន់

(សេអ៊ូល)៖ រដ្ឋាភិបាលកាណាដា បានអំពាវនាវប្រជាជនខ្លួនឯង​ឲ្យគិតគូឡើងវិញ ប្រសិនបើចង់ធ្វើដំណើរទៅ ប្រទេសកូរ៉េខាងជើង ដែលនេះជាការព្រមាន​ចំពោះ «ហានិភ័យធ្ងន់ធ្ងរ ដែលអាចកើតមានឡើង» សម្រាប់អ្នកចូល ទៅកាន់រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយ​ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

រដ្ឋាភិបាលកាណាដា បានធ្វើការកំណត់ប្រទេស​កូរ៉េខាងជើង ជាទីតាំងមួយដែលប្រជាជន​កាណាដា គួរចៀសវាងក្នុង ការធ្វើដំណើរឆ្លងកាត់ ឬកម្សាន្ត។ ការហាម​ប្រាមនេះ ក៏មានចេញផ្សាយ នៅក្នុងតារាងព័ត៌មានទេសចរណ៍ក្នុង រដ្ឋធានី Ottawa ផងដែរ។ បន្ថែមពីលើប្រទេសកូរ៉េខាងជើងនេះ គឺប្រទេសស៊ីរី និងម៉ាលី ក៏ត្រូវបានដាក់បញ្ចូល​ទៅក្នុងបញ្ជីខ្មៅ ដែលប្រជាជនគួរជៀសវាង​ កុំធ្វើដំណើរទៅកាន់ទីនោះផងដែរ។

គួរបញ្ជាក់​តាមវិទ្យុ RFA ថា ការសម្រេចរបស់កាណាដា ខាងលើនេះបានធ្វើឡើង ​បន្ទាប់ពី​ខ្លួនបានសម្លឹងមើលឃើញ នូវការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ហើយដោយឡែកសកម្មភាពនៃរបបដឹកនាំប្រទេសនោះក៏ បាននិងកំពុងបង្កឲ្យមានការព្រួយបារម្ភខ្លាំង ពីសុវត្ថិភាពផងដែរ។ ភាពតានតឹងរវាងទំនាក់ទំនង​កូរ៉េខាងជើង និងកាណាដា ក៏មានភាពតានតឹងផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ៕



ប្រភព  ៖ យ៉ុនហាប់ 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: north korea south korea missile satellite