CamNews

ព័ត៌មានអន្តរជាតិ 

នារីម៉ិចស៊ីកូដែលត្រូវគេរំលោភ ៤៣.០០០ដង ក្លាយជាសកម្មជនសិទ្ធិមនុស្ស

នារីជនជាតិម៉ិចស៊ីកូម្នាក់ដែលត្រូវបានគេចាប់រំលោភរាបម៉ឺនដងចាប់ពីនាងមានអាយុ ១២ឆ្នាំ
ដល់១៦ឆ្នាំ បានរួចផុតពី “កណ្ដាប់ដៃបីសាច” និងបានដើរជុំវិញពិភពលោកដើម្បីជួយដល់អ្នករង
គ្រោះនៃអំពីជួញដូរមនុស្ស។


ទំព័រ IBT បានឱ្យដឹងថា Karla Jacinto ត្រូវបានគេបង្ខំឱ្យរួមភេទជាមួយមនុស្សយ៉ាងតិច៣០នាក់
ក្នុងមួយថ្ងៃ ក្នុងអំឡុងពេល ៤ឆ្នាំ ខណៈនាងមិនទាន់ពេញវ័យ។ អាយុ១២ឆ្នាំ Karla Jacinto បាន
ក្លាយជាគោលដៅរបស់ជនជួញដូរមនុស្ស។ វាបានលួងលោមនាងឱ្យចាកចេញពីគ្រួសារ ដោយ
ផ្ដល់ជាកាដូ និងលុយកាក់ឱ្យនាង។

បន្ទាប់មក Karla Jacinto ត្រូវបានបញ្ជូនទៅកាន់ Guadalajara ជាទីក្រុងធំបំផុតមួយរបស់ ម៉ិច
ស៊ីកូ និងត្រូវបានបង្ខំឱ្យធ្វើជាស្រីពេស្យា។ ក្នុងអំឡុងពេល ៤ឆ្នាំ Karla ត្រូវគេចាប់រំលោភ និង
វាយដំជាង ៤៣.០០០ដង។ Karla ត្រូវបានជួយសង្គ្រោះកាលពីឆ្នាំ ២០០៨ ក្នុងយុទ្ធនាការបោស
សំអាតអំពើជួញដូរមនុស្សក្នុងប្រទេស ម៉ិចស៊ីកូ។

បន្ទាប់ពីត្រូវបានជួយសង្គ្រោះ Karla ត្រូវបាត់បង់ពេលវេលាច្រើនឆ្នាំដើម្បីរួចផុតពីស្រមោលអតីត
កាល។ បច្ចុប្បន្ន Karla មានអាយុ ២៤ឆ្នាំ ក្លាយជាសកម្មជនសិទ្ធិមនុស្សល្បីឈ្មោះម្នាក់។ នាង
បានដើរជុំវិញពិភពលោកដើម្បីជួយ និងផ្ដល់ប្រឹក្សាដល់អ្នករងគ្រោះក្នុងអំពើជួញដូរមនុស្សធ្វើ
ជាពេស្យាក្នុងសម័យទំនើប។ Karla ក៏ធ្លាប់ជួបសម្ដេចសង្ឃរាជ Francis ដើម្បីពិភាក្សាអំពីបញ្ហា
នេះ។


Karla កំពុងស្វែងរកវិធីលើកកំពស់ការយល់ដឹងរបស់ពិភពលោក អំពីវិបត្តិជួញដូរមនុស្សនៅ
ម៉ិចស៊ីកូ។ ជារៀងរាល់ឆ្នាំ មានស្រ្ដីប្រហែល ២០.០០០នាក់ នៃប្រទេសនេះ បានក្លាយជាអ្នករង
គ្រោះរបស់ពួកជនជួញដូរមនុស្ស នេះបើតាមរបាយការណ៍របស់អង្គការទេសន្តរប្រវេសន៍អន្តរ
ជាតិ។

Karla បានចោទប្រកាន់មនុស្សម្នាក់ក្នុងចំណោមជនដែលបាន “វាយប្រហារ” នាង “គឺជានគរបាល
ស្លៀកពាក់ឯកសណ្ឋាន” ជាងនេះ ក៏មានទាំងចៅក្រម និងអាចារ្យផងដែរ។

Karla និយាយថា “ពួកវាគួរឱ្យខ្លាចណាស់។ ពួកគេដឹងច្បាស់ថា យើងខ្ញុំគឺជាកុមារ”។


ប្រភពព័ត៌មានឱ្យដឹងថា មានមនុស្សប្រហែលពី ២០ទៅ៣០លាននាក់បានក្លាយជាទាសករផ្លូវ
ភេទក្នុងពិភពលោក។ ប្រហែល ៨០% នៃករជួញដូរមនុស្ស មានជាប់ទាក់ទឹននឹងផ្លូវភេទ និងមាន
១៩% ទាក់ទឹននឹងការរំលោភលើកម្លាំងពលកម្ម។ Do Something ដែលជាចលនាពិភពលោក
មួយដែលមានអ្នកចូលរួម ៥,៥លាននាក់ និងអង្គការមួយដែលមានឈ្មោះថា A21 កំពុងតែប្រឹង
ប្រែងដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ IBT/ Mirror


Tags: ម៉ិចស៊ីកូ ជួញដូរមនុស្ស Karla Jacinto